បុរស​ម្នាក់​មាន​ជំងឺ​រាំ​រ៉ៃ​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​បញ្ចប់​បញ្ហា​

374
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​បុរស​ម្នាក់​មាន​ជំងឺ​រាំ​រ៉ៃបាន​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​ដើម្បី​បញ្ចប់​បញ្ហា​។​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ភូមិ​អន្លង់វែង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​១៩.៣០​នាទី​យប់​ថ្ងៃទី​២០​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បានបញ្ជាក់​ឱ្យដឹងថា​អត្តឃាត​ជន​មានឈ្មោះ​សា​មឹត​មួន​ភេទ​ប្រុស​អាយុ​៥៧​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​លោក​បន្តថា​បើតាម​ការ​ស្តាប់​ចម្លើយ​បងប្អូន​កូន​របស់​ជននេះ​ថា​ការធ្វើអត្តឃាត​ខ្លួនឯង​នេះ​មូលហេតុ​ដោយសារ​មាន​ជំងឺសរសៃប្រសាទ​ប្រចាំកាយ​។​

អធិការនគរបាល​បាន​បន្តថា​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សាក​សព្វ​មន្ត្រី​ជំនាញ រួមជាមួយ នឹង​អាជ្ញាធរ​មូលដ្ឋាន​រួច​ឃើញថា​ពិតជា​ស្លាប់​ដោយ​ការធ្វើអត្តឃាត​លោត​ពីលើផ្ទះ​បាក់ក​ស្លាប់​ដោយ​ខ្លួនឯង​ពិតមែន​៕S/​