បុរស​ម្នាក់​មាន​វិប្បត្តិ​ក្នុង​គ្រួសារ​សម្រេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​

430

(​ភ្នំពេញ​) ៖ បុរស​ជា​ចុងភៅ​ម្នាក់ សង្ស័យ​តូចចិត្ត​នឹង​ការរស់នៅ​ចេះតែមាន​បញ្ហា​ទំនាស់​ក្នុង​រង្វង់​គ្រួសារ​គ្មាន​សុភមង្គល ទីបំផុត​ខណៈដែល​ប្រពន្ធ​កូន​មិន​នៅផ្ទះ​សម្រេច​បញ្ចប់ជីវិត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​។​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល ស្ថិតនៅ​ក្នុងផ្ទះ ក្រុម​២ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ។​

​តាម​ប្រភពពី​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា​ជន​អត្តឃាត​ឈ្មោះ គួ​យ ជួ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ ជា​ចុងភៅ មាន​ប្រពន្ធ​ឈ្មោះ សៅ សុខុម អាយុ​៤៣​ឆ្នាំ មុខរបរ ជាក​ម្មការ​នី​រោងចក្រ មានកូន​ប្រុស​ម្នាក់ អាយុ​ទើប​៧​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ ។​ជន​នោះ​មាន​ជំងឺ​ប្រចាំកាយ​ផង ហើយ​ថ្មីៗ​នេះ ក្នុង​រង្វង់​គ្រួសារ កើតមាន​ជម្លោះ ហើយ​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ ហាក់បីដូចជា​មិនមាន​សុភមង្គល ។

ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ​នេះ ខណៈដែល​ប្រពន្ធ​មិន​នៅផ្ទះ រវល់​ទៅធ្វើ​ការងារ​រោងចក្រ​បាត់ អត្តឃាត​ជន​នៅផ្ទះ​ម្នាក់ឯង ។​លុះ​នៅវេលា​ម៉ោង​ខាងលើ បន្ទាប់ពី​កូនប្រុស​ចេញពី​សាលា​មកដល់​ផ្ទះ ស្រាប់តែ​ប្រទះឃើញ​ឪពុក​របស់ខ្លួន ស្លាប់​ដោយ​ចង​.​ក ស្រែកយំ​ផ្អើល​អ្នកជិតខាង ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច ។​

​តាម​ការសន្និដ្ឋាន​រប​ស់​ប្រជាពលរដ្ឋ សមត្ថកិច្ច សង្ស័យ​មកពី​ជន​អត្តឃាត​អន់ចិត្ត​ក្នុងការ​រស់នៅ ប្រេះឆា​រវាង​ប្តី​និង​ប្រពន្ធ ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​បែបនេះ ទុក​ឲ្យ​ប្រពន្ធ​ក្លាយជា​ស្ត្រី​ម៉េ​ម៉ា​យ ទុក​ឲ្យ​កូន​ក្លាយជា​ក្មេង​កំព្រា​ឪពុក ។​

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ កោសល្យវិច័យ​រួច ឃើញថា​ពិតជា​ស្លាប់​ដោយ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​ម៉េង​សែ​

​បុរស​ម្នាក់​មាន​វិប្បត្តិ​ក្នុង​គ្រួសារ​សម្រេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​