បុរស​ម្នាក់​យក​ពូថៅ​កាប់​ប្រពន្ធ​ត្រូវ​១០​កន្លែង​ស្លាប់​ភ្លាមៗ​រួចរ​ត់ទៅ​ចងក​ខ្លួនឯង​ស្លាប់​បានសម្រេច​ដោយសារ​ភ្លើង​ប្រច​ណ្ឌ័​

529
ចែករម្លែក

​ដោយ : ​ពស​/​ពោធិសាត់ ​: ​បុរស​ម្នាក់​បានកើត​រោគ​ប្រច​ណ្ឌ័​ប្រពន្ធ​ ហើយក៏កើតមានជម្លោះ​ពាក្យសម្ដី​គ្នា​រហូត​ប្រើ​អំពើ​ហឹ​ង្សា​ប្តី​បាន​ទាញ​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ​ត្រូវ​ចំនួន​១០​កន្លែង​បណ្តាល​អោយស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​គ្រា​ក្រោមផ្ទះ​ឯ​ប្តី​ក៍បានរ​ត់ទៅ​ចងក​នៅ​ដើម​ក្រូច​ក្បែរ​ផ្ទះ​ស្លាប់​បានសម្រេច​ផងដែរ​។​

នគរបាល​ស្រុក​ភ្នំក្រវាញ​បានឲ្យដឹងថា ករណី​ខាងលើ​បាន​កើ​មាន​ឡើង​កាលពី​ម៉ោង​ជិ​៧​ព្រឹក​ថ្ងៃទី​១៩ ​ខែសីហា​ឆ្នាំ​២០១៨​ ស្ថិតនៅក្នុង​លំនៅស្ថាន​របស់​ពួកគេ​ក្នុងភូមិ​ជ្រៃក្រឹម​ឃុំផ្ទះ​រុង ​ស្រុក​ភ្នំក្រវាញ​។​

ប្រភពដដែលបានបន្ដថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ​ សែម ​ផាត ​អាយុ​៤៦​ឆ្នាំ ​ចំណែក​ប្តី​ដែលជា​ជ​នស​ង្ស​យ័​​និង​ជា​អត្តឃាត​ជន​មានឈ្មោះ​ ពុំ មុត ​អាយុ​៦៤​ឆ្នាំ​។​

លោក​វរៈ​សេនី​យ៍​ឯក ​តាន់ ​គា​រិ​ទ្ធ ​អធិកា​នគរបាល​ស្រុក​ភ្នំក្រវាញ ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ​​បានឲ្យដឹងថា​ តាម​ការប្រមូល​ព័ត៌​មាន​ពី​ពលរដ្ឋ​អ្នកជិតខាងឲ្យដឹងថា​ បុរស​ជា​ប្តី​ចេះតែ​រករឿង​ប្រពន្ធ​ដោយ​កើតចេញពី​កា​ប្រច័ណ្ឌ​ ប៉ុន្តែ​រកមុខ​អ្នក​ប្រច័ណ្ឌដាក់​មិនឃើញ​គ្មាន​ហេតុផល​ច្បាស់លាស់​។​

មន្រ្ដីនគរបាល​បាន​ពិនិត្យ​សាកសព​ស្ត្រី​ជា​ប្រពន្ធ​ឃើញ​ស្នាម​មុខ​មុត​ពូថៅ​ចំនួន​១០​កន្លែង ។ ​ឯ​ប្តី​ពិតជា​បាន​ចងកសម្លាប់ខ្លួន​មែន​និង​បាន​កសាង​សំណុំ​រឿង​តាម​និតិ​វិធី​ និងប្រគល់​សាកសព​ទាំងពីរឲ្យ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B