បុរស​ម្នាក់​រត់គេចខ្លួន​ជាង​១​ឆ្នាំ​ទើប​ឃាត់ខ្លួន​បាន​ពីបទ​ហិង្សា​ដោយ​ចេតនា​

202

(​បាត់ដំបង​)៖ ជនសង្ស័យ​ម្នាក់​បាន​រត់គេចខ្លួន​ជាង​១​ឆ្នាំ ពីបទ​ហិង្សា​ដោយ​ចេតនា ត្រូវបាន​ប៉ូលិស​ស្រុក​រុក្ខ​គិរី​ឃាត់ខ្លួន​បាន តាម​ដីកា​របស់​តុលាការ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ហើយ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក ស៊ា ធី អធិការនគរបាល​ស្រុក​រុក្ខ​គី​រី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ញ៉ ម៉ាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នំ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​៣៩២ ត​ព្រ​ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ របស់​ចៅក្រម​ស៊ើបសួរ ធ្វាំ ប៊ុណ្ណា ដោយ​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ថ្នំ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​។​

​បច្ចុប្បន្ន ជនល្មើស​ត្រូវបាន​សម​ត្ថ​កិច្ច​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​ច្បាប់​៕L ដោយៈ គ្រញូង​