បុរស​ម្នាក់​រាយ​ខ្សែភ្លើង​បូមទឹក​ប៉ះចំ​មុខតំណ​ឆក់​ស្លាប់​

256
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ កាលពី រសៀល​ថ្ងៃទី ៨​ខែ វិច្ឆិកា ឆ្នាំ ២០០១៩​នៅ ក្នុង ចំការ មួយ​ស្ថិត ក្នុងភូមិ​កាច់​រទេះ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​មាន​បុរស​ម្នាក់​បាន​រាយ​ខ្សែភ្លើង​បូមទឹក​ប៉ះចំ​មុខតំណ​ឆក់​ស្លាប់​ខ្លួនឯង​។​លោក​វរសេនីយ៍ឯក​ស៊ុន​សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​បានឱ្យដឹងថា​ជន​ដែល​ស្លាប់ ឈ្មោះ​ឡី ឆប​ភេទ ប្រុស​អាយុ ៤៦ ឆ្នាំ​ជា កសិករ រស់នៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ។

​លោក​អធិការ​ស្រុក​បានបញ្ជាក់​ពី​មូលហេតុ​ដែល​ជន រង គ្រោះ ស្លាប់ នៅ នឹង កន្លែង​គឺ​មកពី​គាត់ បាន​ត ខ្សែភ្លើង បូមទឹក ស្រោច ដំណាំ​ពោត​ហើយ​បាន​ដោត​ឌុយ​លើ​ហ្វ្រី​ភ្លើង​បណ្តាលឱ្យ​ឆក់​ស្លាប់​។​បើ ទោះជា​ក្រុមគ្រួសារ​និង​អ្នកភូមិ​បាន​ព្យាយាម​ជួយសង្គ្រោះ​យ៉ាងណាក្ដី​។​លោក​អធិករ​ស្រុក​បាន​បន្តថា​ក្រោយពី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួចមក​មន្ត្រី​ជំនាញ​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/