បុរស​ម្នាក់​រំលោភ​ក្មួយ​ស្រី​ឯង រាប់​ដង​ភ្លេច​អស់​រយៈពេល​៣​ឆ្នាំ ទើប​បែកការ​

2044
ចែករម្លែក
  • 756
    Shares

ដោយ​: ចាន់ ថន / ព្រៃវែង​: នគរបាល​ស្រុក​កញ្ជ្រៀច​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​គំរាម​រំលោភ​ក្មួយ​ស្រី​របស់ខ្លួន​បានសម្រេច​ជា​បន្តបន្ទាប់ អស់​រយៈពេល​៣​ឆ្នាំ​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​ភូមិ​ពានា​ជួរ ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ជា​ឪពុកមា ឈ្មោះ វ៉េង វិណៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពានា​ជួរ ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។ ឯ​យុវតី​ឈ្មោះ ដា​.​ណ រ ន អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជិតគ្នា​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កន្លងមក​ឪពុកម្តាយ​ជនរងគ្រោះ​ចេះ​ស​ង្យ័​យ​កូនស្រី មាន​សុខ​ភាពស្គម​ស្លេកស្លាំង មិនសូវ​ញាំ​បាយ​ក៏​សួរនាំ​កូន​កើត​ជំងឺ​អ្វី​? ប៉ុន្តែ​កូន​កុហកថា​មិនមាន​ជំងឺ​អ្វី​ទេ​។ លុះដល់​ថ្ងៃទី​១២​ខែឧសភា វេលា​ម៉ោង​៦​ល្ងាច​នេះ ឪពុក​បានឃើញ​ជនសង្ស័យ​នៅ​ជាមួយ​កូនស្រី​ខ្លួន នៅមុខ​បន្ទប់ទឹក ខាងក្រោយ​ផ្ទះ​ស្ងាត់ៗ ដោយ​រៀបចំ​រួមភេទ​។​

​ភ្លាមនោះ ខ្លួន​ក៏​ដើរទៅ​មើល​ហើយ ជនសង្ស័យ​បាន​រត់គេច​ចេញទៅ​បាត់ គឺ​នៅតែ​កូនស្រី​ខ្លួន​កំពុង​លើក​ខោ​ស្លៀក​វិញ​។ គួ​ឲ្យ​សង្ស័យ​ខ្លាំង ទើប​បន្ត​សួរនាំ​កូន​តែ​កូន​ពុំ​ប្រាប់​សោះ​។
​ថ្ងៃ​បន្ទាប់​ឪពុកម្តាយ​ក៏​លួងលោម​សួរនាំ​កូន​រហូត ទើប​កូន​ប្រាប់​ការពិត​ថា រូបគេ​ត្រូវបាន ពូ វិណៃ ចាប់រំលោភ​ជាច្រើនលើក​ច្រើនសា​រាប់មិនអស់ ក្នុងពេល​ពុក​ម៉ែ​មិន​នៅ ឬ​ពេល​ស្ងាត់​គ្មាន​អ្នកណា​នៅផ្ទះ​។ តែ​រូបនាង​មិន​ហ៊ាន​ប្រាប់​គេ​ឡើយ ព្រោះ​ជនសង្ស័យ​គំរាមថា នឹងមាន​រឿង​ធំ អាច​នឹង​សម្លាប់ចោល បើសិនជា​ប្រាប់​គេឯង​។​

​នារី​រងគ្រោះ​បានបញ្ជាក់​ប្រាប់​ឪពុកម្ដាយ​ថា រូបនាង​ត្រូវបាន ជនសង្ស័យ​ចាប់រំលោភ តាំងពី​នាង​អាយុ​១៣​ឆ្នាំ រហូតដល់​ពេលនេះ​អាយុ​១៦​ឆ្នាំ​។​

​ក្រោយពេល​ដឹង​ការពិត ឪពុកម្ដាយ​របស់​នាង​បាន​ប្ដឹង​សមត្ថកិច្ច កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា ទើប​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​ផងដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល​ស្រុក​កញ្ជ្រៀច កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​