បុរស​ម្នាក់​លើកដែក​ឲ្យ​គេ​ផ្សារ​ជាន់​ខ្សែភ្លើង​ប៉ះចំ​តំណរ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅ​ស្រុក​សំរោង​ទង​

437
ចែករម្លែក

​ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​ : ​បុរស​ម្នាក់​លើកដែក​ឲ្យ​គេ​ផ្សារ​ជាន់​ខ្សែរ​ភ្លើង ​ប៉ះចំ​តំណរ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​។ ​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​ភូមិ​ក្រាំងស្វាយ​ឃុំ​រលាំងគ្រើល​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១០ ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​អ្នកឃើញ​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ឈ្មោះ​សយ ពៅ​អាយុ​៤៩​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​សាលាឃុំ​រលាំងគ្រើល​ស្រុក​សំរោង​ទង​មុខរបរ​ជា​ជាងផ្សារដែក​ហើយ​បាន​ទៅធ្វើជា​កូន​
​ជាង​ផ្សារ​ដំបូល​ដែក​រណែង​នៅផ្ទះ​ឈ្មោះ​ចាន់ ចំរើន ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ ​នៅ​ភូមិ​ក្រាំងស្វាយ​ឃុំ​រលាំងគ្រើល​ហើយ​បាន​លើកដែក​ឲ្យ​មេជាង​ផ្សារ​រួច​ក៏បាន​ជាន់​ខ្សែភ្លើង​ប៉ះចំ​ខ្សែរ​តំណរ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​។​

​ក្រោយពី​កើតហេតុ​សព​បុរស​ខាងលើ​ត្រូវបាន​ជំនាញ​ចុះមក​ពិនិត្យ​និង​ទទួលស្គាល់​ពី​ក្រុមគ្រួសារ​ថា ​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ប្រាកដ​មែន​។​ រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B