បុរស​ម្នាក់​លោត​ទឹកស​ម្លា​ប់​ខ្លួន​មិន​សម្រេច ដោយសារ​ខឹង​ប្រពន្ធ​ជំពាក់​លុយ​គេ​ច្រើន​

893
ចែករម្លែក

(​ព្រៃវែង​) ៖ មាន​ករណី​ធ្វើអត្តឃាត​មួយ​កើតឡើង ដោយ​បុរស​ម្នាក់​ខឹង​ប្រពន្ធ​ជំពាក់​លុយ​គេ​ច្រើន​ពេល ក៏​សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន ប៉ុន្តែ​មិន​សម្រេច​។ ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង ១​និង​១០​នាទី ឆ្លង​ចូល ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧​។​

​ជន​រង គ្រោះ​ឈ្មោះ ព្រិច រតនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ ក្រាំង​តា​យ៉ង ឃុំ ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ​សេរី​2014 ពាក់​ស្លាក​លេខ​ភ្នំពេញ 1CN.0630 ម្នាក់ឯង ពី​ភ្នំពេញ​មកដល់​ចំណុច​គល់ស្ពាន ខាង កើត ក៏បាន​លោត​ពីលើ​ស្ពាន​ទៅ​ទើរ​នៅលើ​ទម្រ​គល់ស្ពាន បណ្តាលអោយ​ដាច់រយះ​ស្បែក​មុខ​ខាងឆ្វេង ដោយ​មូល ហេតុ ខឹង​ប្រពន្ធ​ជំពាក់​លុយ​គេ​ច្រើនពេក ។​

​ប​ច្ចុ​ប្វ​ន្ន​ជនរងគ្រោះ​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ចំណែក​ម៉ូតូ​រក្សាទុក​នៅ​ប៉ុស្តិ៍​បណ្តោះអាសន្ន​៕L ដោយ​៖ លីន​ណា​