បុរស​ម្នាក់​ល្បី​ដោយ​មិនដឹង​ខ្លួន​ក្រោយ​បញ្ចេញ​សមត្ថភាព​ពិសេស​ប្រើ​អណ្តាត​លិឍ​ថ្ងាស​ខ្លួនឯង​

410

​តៃកុង​ឡាន​សាលា​ជនជាតិ​នេ​ប៉ាល់​ម្នាក់​កំពុង​សង្ឃឹម​ក្លាយជា​ម្ចាស់​កំណត់ត្រា​ឯតទគ្គ​កម្ម ពិភពលោក​ហ្គី​ណេ​ស (Guinness World Record) ដោយសារតែ​សមត្ថភាព ពិសេស​ប្រើ​អណ្តាត​លិឍ​ថ្ងាស​ខ្លួនឯងបាន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​បុរស​ដែលមាន​ឈ្មោះ យ៉ាក​យ៉ា បា​ហា​ឌួ កា​ទូ​វ៉ាល់ (Yagya Bahadur Katuwal) អាយុ ៣៥ ឆ្នាំ​មកពី​អួ​ឡា​បារី (Urlabari) ប្រទេស​នេ​ប៉ាល់ ខាងលើនេះ​បាន​អះអាងថា គាត់​មាន​អណ្តាត​វែង​បំផុត​ក្នុង​ពិភពលោក ហើយ​អាច​ទាញ​បបូរមាត់​ក្រោម​គ្រប​ជិត​ច្រមុះ ខណៈ​ប្រើ​អណ្តាត​លិឍ​ដល់​ចិញ្ចើម​។​

​សូមបញ្ជាក់ថា បុរស​រូបនេះ​បាន​ក្លាយជា​ជន​ល្បីល្បាញ​នៅក្នុង​ស្រុក បន្ទាប់ពី​មិត្តភក្តិ​ម្នាក់ ថត​សកម្មភាព​គាត់​ប្រើ​អណ្តាត​លិឍ​ថ្ងាស​ខ្លួនឯង ហើយ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង សង្គម​កាលពីពេល​ថ្មីៗ​នេះ​៕ ប្រែ​សម្រួល​: ខុម​