បុរស​ម្នាក់​វ៉ៃ​ប្រពន្ធ​ជាំមុខ​ខៀវ​ភ្នែក ព្រោះ​ខឹង​មិន​ព្រម​រួមរ័ក​ជាមួយ​

1121
ចែករម្លែក
  • 385
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ជា​ប្តី​បាន​ប្រើ​អំពើហិង្សា​ដាក់​ប្រពន្ធ បណ្តាល​ឲ្យ​ជាំមុខ​ខៀវ​ភ្នែក ដោយសារតែ​ចង់​រួមភេទ ហើយ​ត្រូវ​ប្រពន្ធ​បដិសេធ​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១២​និង​១០​នារី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវ​១៧២ ជាប់​របង​វត្ត​សារាវ័ន្ត ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​មានឈ្មោះ ប៉ាន់ ធន់ អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ​ស្វាយ រស់នៅ​ក្នុងភូមិ​ព្រែកលាប សង្កាត់ ព្រែកលាប ខណ្ឌ​ជ្រោយចង្វា​។ ប្រពន្ធ​មានឈ្មោះ មាស សុធា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​នៅ​ហាង​បារាំង ជិត​វត្ត​សារាវ័ន្ត ក្នុង​សង្កាត់​ជ័យជំនះ ស្នាក់នៅ​កន្លែងធ្វើការ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​សាច់ ឃុំ​កោះ​ស្តេច ស្រុក​ការី​សាគរ ខេត្តកោះកុង​។​

​តាម​សម្តី​ស្ដ្រី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​រូបគាត់​មាន​ប្តី​ត្រឹមត្រូវ​រស់នៅ​ខេត្តកំពត ដល់ពេល​ផ្លាស់​មក​នៅ​ខេត្តកោះកុង ប្តី​របស់គាត់​ក៏មាន​ស្រី ហើយ​រូបគាត់​ក៏​លែងលះគ្នា​។ នារី​រងគ្រោះ​ក៏​មករក​ការងារ​
​នៅ​ទីក្រុង​ភ្នំពេញ ក៏បាន​ជួប​បុរស​ម្នាក់​បាន​ស្រឡាញ់គ្នា យកគ្នា​ធ្វើ​ប្តី​ប្រពន្ធ រួមរស់​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ តែ​មិន​មានកូន​ទេ​។ ទើប​ដឹងថា ប្តី​របស់គាត់​មាន​ប្រពន្ធដើម ទោះបី​គេ​ធ្វើបាប់​យ៉ាងណា​ក៏​ទ្រាំ​។ ហើយ​ប្តី​កំហូច​នោះ បាន​ចាប់រំលោភ​ប្អូនថ្លៃ​ទៀត​។ ទើប​ថ្ងៃកើតហេតុ​ខាងលើនេះ រូបគាត់​ត្រូវបាន​ប្តី​បង្ខំ​​ឲ្យ​ទៅ​ដេក​ជាមួយ​គាត់ តែ​រូបគាត់​មិន​ព្រមទៅ ធ្វើ​ឲ្យ​ប្តី​ខឹង​ក៏​ទះកំផ្លៀង បណ្តាល​ឲ្យ​ជាំមុខ​ខៀវ​ភ្នែក​ស្រែកយំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះមក​សួរនាំ​។​

​ក្រោយមក សមត្ថកិច្ច​ក៏​នាំ​ប្តី​ប្រពន្ធ​នោះ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ ដើម្បី​សម្របសម្រួល​។ ខាង​ប្រពន្ធ​មិន​ប្តឹង តែ​សូម​ចប់​គ្នា​ត្រឹមនឹង​។ សមត្ថកិច្ច​ក៏​ឲ្យ​ប្តី​ប្រពន្ធ​ចែកផ្លូវ​គ្នា​ចាប់ពី​ពេល​នឹង​តទៅ ពីព្រោះ​អ្នក​ទាំងពីរ មិនបាន​រៀបការ និង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ឡើយ​៕ ល​