បុរស​ម្នាក់​សតិ​មិន​គ្រប់​ផឹកស្រា​ស្រវឹង​ពី​ល្ងាច​បាត់​ពី​ផ្ទះមួយ​យប់​ព្រឹក​ឡើង​ប្រទះឃើញ​សាកសព​លង់ទឹក​នៅ​ស្រះ​ខាងក្រោយ​ផ្ទះ​

886
ចែករម្លែក

ដោយ : វ៉ៃកូ / ​ខេត្តស្វាយរៀង​ ៖ បុរស​ម្នាក់​ដែល​គេ​អៈ​អាង​ថាស​តិ​មិន​គ្រប់​ម្នាក់​បាត់​ពី​ផ្ទះមួយ​យប់ ​ត្រូវបាន​សាច់ញាតិ​ដើររក​ប្រទះឃើញ​លង់ទឹក​ស្លាប់​នៅក្នុង​ស្រះ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២០​ម៉ែត្រ ​បងឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​សាច់ញាតិ​ពលរដ្ឋ​ក្នុងភូមិ​ និង​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​កាលពី​វេលា​ម៉ោង​៥​និង៣០​នាទី​ព្រឹក​ថ្ងៃទី​៦ ​ខែ​កក្ត​ដា​ ឆ្នាំ​២០១៨​នេះ​។​

​បើតាម​សាច់ញាតិ​បុរសរងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹ​ថា​ ​ជនរងគ្រោះ​មានឈ្មោះ សុខ អ៊ុន​ណា ភេទ​ប្រុស អាយុ ៥៥ឆ្នាំ រស់នៅ​ភូមិ ទួល​ច្រេស ឃុំពពែ​ត ស្រុកស្វាយទាប​ ខេត្តស្វាយរៀង​។​

ប្រភព​បាន​បន្តទៀតថា​ ​នៅ​ល្ងាច​វេលា​ម៉ោង​៤​ថ្ងៃទី​៥ ​ខែកក្កដា ​ឆ្នាំ​២០១៨​នេះ​ បុរស​ខាងលើ​បាន​ផឹកស្រា​ស្រ​វឹ​ង​ហើយ​បានចេញ​បាត់​ពី​ផ្ទះ​មិនដឹងថា​ទៅណា​នោះទេ ទើប​បងប្អូន​នាំគ្នា​ដើររក​តែ​រក​មិនឃើញ​ លុះដល់​ព្រីក​ឡើង​ថ្ងៃទី​៦ ​ខែ​​កក្កដា ​ឆ្នាំ​២០១៨​វេលា​ម៉ោង​៥និង៣០​នាទី​ព្រឹក ​ក៏​នាំ​បងប្អូន​យក​ឈើ​ទ​ម្ពួ​ក​ទាញ​សំ​រ៉ា​ស់​ក្នុង​ស្រះ​ខាងកើត​ផ្ទះ​ចម្ងាយ​២០​ម៉ែ​ត្រ​ពី​ផ្ទះ​ស្រាប់តែ​ឃើញ​អណ្តែត​ឡើង​ ​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យពិ​ច្ច័​យ​លើ​សាកសព​គឺ​សាកសព​ស្លាប់​ដោយ​លង់ទឹក​ពិតមែន​។ ​ក្រោយ​ពិនិត្យ​រួចមក​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកមក​ធ្វើតាម​ប្រពៃណី៕B