បុរស​ម្នាក់​ស្ទើរ​ខ្ទេច​ខ្លួនប្រាណ​ទាំងមូល​បន្ទាប់ពី​ឡានធំ​បុក​និង​កិន​

966
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អ​ណោ​ច​អធម​បំផុត​ដោយ​សារតែ​រថយន្ត​ធំ​ម៉ាក​ហ៊ី​ណូ​ពណ៌​ខៀវ​មួយគ្រឿង​បុក​ហើយ​កិន​ពីលើ​។​ក្រោយពី​កើតហេតុ​តៃកុង​រថយន្ត​រត់គេច​ខ្លួន​បាត់​។​សភាព​សព​ស្ទើរ​ខ្ទេច​ខ្លួនប្រាណ​ទាំងមូល​។​មើលទៅ​រន្ធត់​ជា​ពន់ពេក​។​
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ កាលពី​ម៉ោងជាង​១​រំលងអធ្រាត្រ ថ្ងៃទី​៨ ខែមិថុនា ស្ថិតនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ផ្លូវបំបែក​ទៅ​ស្រុក​ស្វាយ​លើ កែង​នឹង​ផ្សារ​ដំ​ដែក​។​

រថយន្តដែលបុកកិនមនុស្សនៅស្រុកសូទ្រនិគម

​នគរបាល​ស្រុក​សូទ្រនិគម បញ្ជាក់ថា ដំបូង​រថយន្ត​ម៉ាក​ហ៊ី​ណូ V1​ភ្លៅ​ប្រាំ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម​៣A.៦០៧៥​បាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច​។​ចំណែក​ជនរងគ្រោះ​បាន​ដើរ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​។​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​នោះបាន​បុក​មនុស្ស​ដែល​កំពុង​ដើរ​នោះ​ពេញទំហឹង​ហើយ​កិន​ពីលើ​ថែម​ទៀត​ផង​។​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​ឡាន​នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ឈ្មោះ​ច​ន​ពិសិដ្ឋ​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ដំ​ដែក​ផ្សារ​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​។​ចំណែក​ជនបង្ក​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​អត្តសញ្ញាណ ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕មន

#