បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​អស់​២​ផ្ទាំង​

922
ចែករម្លែក

​ដោយៈ​ចាន់តូ / ភ្នំពេញ​: បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹង បើករថយន្ត​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​១១​យប់ ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨​នៅមុខ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិតនៅ​ភូមិ ក្បាលដំរី​២​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​រថយន្ត​បង្ក​ម៉ាក កា​ម៉េ​រី ស៊េរី​ឆ្នាំ​៩៥ ពណ៌​ស្លែ អត់​ស្លាក​លេខ​។ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត រងរបួស​ស្រាល​។

​តាម​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ខាងលើ​បើកបរ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ លុះ​បើក​មកដល់​ចំណុចកើតហេតុ ដោយ​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ ខាងលើ​ដោយ​មិនមាន​ដាក់ ភ្លើង​សញ្ញា​ចំណាំងផ្លាត បន្ទាប់មក​រថយន្ត​ខាងលើ​វាក់​អើ​ជាន់​ហ្វាំ​មិនជា​ប់ បាន​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដាច់​កាឡេ​ផ្នែក​ខាងឆ្វេង និង​បណ្តាល​ឲ្យ​រថយន្ត​ខាងលើ​វិល​មួយ​ជុំ ហើយ​បណ្តាល​ឲ្យ​ខូច​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​២​ផ្ទាំង​។

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា បុរស​ខាងលើ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ខណៈ​រថយន្ត​ខាងលើ​បុក​ទ្រូងផ្លូវ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បើក​មក​បុក​ពីក្រោយ​បន្ថែមទៀត បន្ទាប់មក​រថយន្ត​បង្ក​បើក​រត់គេច​ទៅ​បាត់​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ ត្រូវបាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​យក​រថយន្តស្ទូច​យកទៅ​រក្សាទុក នៅ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ការដោះស្រាយ​៕ ល​