បុរស​ម្នាក់​ស្រវឹងស្រា​បាន​ចុះ​មុជទឹក​ត្រពាំង​លង់​ស្លាប់​នៅ​ស្រុក​គងពិសី​

301

(​កំពង់ស្ពឺ​)៖ បុរស​ម្នាក់​ស្រវឹងស្រា​ចុះទៅ​មុជទឹក​ត្រពាំង​បាន​លង់​ស្លាប់ កាលពី​យប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ ជា ម៉ុ​ច អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុន្នី ស្រុក​គងពិសី​។​

​តាម​សម្តី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ខាងលើ បាន​ដើរ​បាត់​ពី​ផ្ទះ​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ស្រវឹង​ជោកជាំ ហើយ​ប្រាប់​បងប្អូន​ថា ស្អុះ​ណាស់​ទៅ​មុជទឹក​បន្តិច​ចាំ​មក​ហូបបាយ​ដោយ​ចាំ​បាត់ៗ​យូរពេក ក៏​នាំគ្នា​ទៅតាម​រកតែ​រក​មិនឃើញ លុះ​រហូតដល់​ព្រឹក​ថ្ងៃទី​១១​ខែ​ឆ្នាំ​ដដែល ឈ្មោះ ជឿន រី ភេទ​ស្រី អាយុ​១១​ឆ្នាំ​
​រស់នៅ​ភូមិ​ជាមួយគ្នា​បាន​ទៅ​បោក​ខោអាវ​នៅ​ត្រពាំងទឹក​​ខាងក្រោយ​ផ្ទះ​របស់ខ្លួន បាន​ប្រទះឃើញ​សាកសព​ឈ្មោះ​ ជា ម៉ុ​ច អណ្តែត​ក្នុង​ត្រពាំងទឹក​ក៏​រត់​ទៅប្រាប់​ឪពុក​​ម្តាយ​អ្នកជិតខាង និង​សាច់ញាតិ​សព​។​

​ក្រោយពី​កើតហេតុ​សាកសព ត្រូវបាន​ក្រុមគ្រួសារ និង​អ្នកជិតខាង​ជួយ​ស្រង់​យកមក​លើគោក ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ឃើញថា មិនមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះទេ ហើយ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​