បុរស​ម្នាក់​ស្រវឹង​រហូត​វង្វេងវង្វាន់ បើកទ្វារ​ចូលក្នុង​រថយន្ត​គេ ត្រូវ​ម្ចាស់​ឃើញ​ចាប់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពន់​១

366
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ Duke មក​ឈប់​ក្បែ​រថយន្ត កាមរី​បា​ឡែ​ន​មួយគ្រឿង ហើយក៏​ចុះ​ដើរមក​បើកទ្វារ​ចូលក្នុង​រថយន្ត រួច​បើកភ្លើង តែ​ពេលនោះ​ម្ចាស់​ឃើញ​ទាន់ ក៏​ចាប់​ឃាត់​បាន ប្រគល់​ឲ្យ​សមត្ថកិច្ច បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១:៣០​នាទី​យប់ ថ្ងៃ​សៅរ៍ ទី​១២ ខែតុលា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខផ្ទះ​លំនៅដ្ឋាន សុភមង្គល តាមផ្លូវ​លេខ​១៩BT ហៅ (​ផ្លូវ​តា​ផុន​) ក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​មានឈ្មោះ ឈឹម ឆៃ​យ័ន្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិក្ខាកាម នាយទាហាន​សកម្ម រស់នៅ​ភូមិ ចម្រើន​ផល ក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ។ ចំណែក​ម្ចាស់​រថយន្ត​សូម​មិន​បញ្ចេញ​ឈ្មោះ​។​

​យោងតាម​សម្តី​ម្ចាស់​រថយន្ត បាន​ប្រាប់ថា ដំបូង​ឡើយ​ពួកគាត់​មាន​គ្នា​៤​ទៅ​៥​នាក់ បាន​អង្គុយ​ផឹកស៊ី ជិត​កន្លែងកើតហេតុ ខណ​:​កំពុងតែ​ផឹកស៊ី ក៏​ស្រាប់តែ​ឃើញ ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ឌូ​ក Duke ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DB-0895 មក​ឈប់​ក្បែរ​រថយន្ត​របស់គាត់ ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT 6137 ដែល​ចត​នៅ​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ ខាងលើ បាន​ដើរមក​ជិត​រថយន្ត​របស់គាត់ ដោយ​ចង់ដឹង​គាត់​ក៏​បើ​កឡុក​ទ្វារ​រថយន្ត ខណ​:​នោះ​ជនសង្ស័យ ក៏​បើកទ្វារ​រថយន្ត​របស់​គាត់ ចូលក្នុង​បម្រុង​លួច​កាបូប​លុយ ពួកគាត់​ក៏​ស្ទុះ​មក​ចាប់បាន និង​សួរនាំ ដែល​ជនសង្ស័យ​ធ្វើ​ដូចជា​មនុស្ស ប្រើ​សារធាតុ​ញៀន​ហួស​កម្រិត ឬ​សតិ​មិន​គ្រប់ ព្រោះ​សួរ​លិច​ឆ្លើយ​កើត​។​

​ដោយមាន​ការសង្ស័យ​ម្ចាស់​រថយន្ត បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឲ្យ​មក​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពន់​ទី​១ ដើម្បី​សួរនាំ និង​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ផងដែរ​។

​ពាក់ព័ន្ធ​ករណីនេះ​ដែរ ក្រុមគ្រួសារ​រ​បស់ជនស​ង្ស័​យ បាន​ប្រាប់​យើងខ្ញុំ​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា បង​របស់គាត់​(​ជនសង្ស័យ​) គឺ​គ្រាន់តែ​ស្រវឹង​ខ្លាំង​ប៉ុណ្ណោះ ព្រោះ​ចំ​ថ្ងៃ​ខួបកំណើត​បងប្អូន រួច​គាត់​បន្ត​ផឹក​កន្លែង​ផ្សេងទៀត រហូត​វង្វេងវង្វាន់​បែបនេះ​៕