បុរស​ម្នាក់​ស្រវឹង ដេក​ធ្លាក់​ពីលើ​គ្រែ​បណ្តាល​ឲ្យ​ស្លាប់​

1339
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ បុរស​ម្នាក់​បាន​ស្រវឹងស្រា​ហើយ​ដេក​ធ្លាក់​ពីលើ​គ្រែ​​ដែលមាន​កម្ពស់​ជាង​កន្លះ​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​គោក​ស្រម៉ ឃុំ​ល្វា ស្រុក​ពួក​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​មានឈ្មោះ ហួន ហឿ​ត អាយុ​៤៤​ឆ្នាំ មានមុខ​របរ ធ្វើស្រែ​។ នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ជោក​។​បុរសរងគ្រោះ​ត្រលប់មក​ផ្ទះ​វិញ​ហើយ​ឡើងទៅ​ដេក​នៅលើ​គ្រែ​ដែលមាន​កម្ពស់ ០,៦០​ម៉ែត្រ ។​មិនដឹងថា​ដេក​យ៉ាងម៉េច​ក៏​ធ្លាប់​ពីលើ​គ្រែ​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​

​ប៉ូលិស​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ហើយ​ពុំមាន​ឃើញ​ស្លាកស្នាម​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ហើយ​សន្និដ្ឋានថា​ការស្លាប់​នេះ​ព្រោះតែ​ធ្លាក់​ពីលើ​គ្រែ​ដោយ​ខ្លួនឯង​៕​មន​

រស​ម្នាក់​ស្រវឹងស្រា​ដេក​ធ្លាក់​ពីលើ​គ្រែ​បណ្តាល​អោយស្លាប់​