បុរស​ម្នាក់​ស្រវឹង បើករថយន្ដ​បុក​រះ​ម៉ូតូ​២​គ្រឿង បាក់​ភ្លៅ​ម្នាក់ និង​របួស​២​នាក់​

871
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​បើករថយន្ត RX300 ពណ៌​ខ្មៅ បុក​រះ​ម៉ូតូ​គ្រឿង​២​គ្រឿង នៅតាម​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ជិត​សាលា​ប៊ែ​ល​ធី សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក៏​បើក​រត់​មកដល់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​អង្រែ​លើ ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង និង​រថយន្ត​មួយគ្រឿង​ទៀត ទើប​បែក​កង់​ទៅមុខ​លែងរួច ក៏ត្រូវ​នគរបាល​ខណ្ឌ​មានជ័យ សហការ​ជា​នគរបាល​ចរាចរ​ក្រុង ចាប់​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ភ្លាមៗ​តែម្តង ដោយ​ខ្លាច​មហាជន​ចោមរោម​វាយ ។​

​ហេតុការណ៍​បើករថយន្ត​បុក​រះ​នេះ កើតឡើង​នៅវេលា​ម៉ោង​២ និង​១៥​នាទី ថ្ងៃទី​២១​មេសា​ឆ្នាំ​២០១៨ បាន​បើក​បុក​តាំង​ពីមុខ​ផ្លូវ​តាមផ្លូវ​ជាតិ​លេខ​១ ត្រង់ចំណុច​ជិត​សាលា​ប៊ែ​ល​ធី សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ហើយ​បើក​រត់ រហូតមកដល់​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង និង​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​បែក​កង់ ទៅមុខ​លែងរួច​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ និង​ការពារ​មិន​ឲ្យ​មហាជន​វាយ​សម្លាប់​ទៀត​។​

​ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​បុរស​អ្នកបើក​ម៉ូតូ​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង​ម្នាក់ និង​រងរបួស​២​នាក់​ទៀត និង​ខូចខាត​រថយន្ត ពាក់​ស្លាក​លេខ នគរបាល មួយគ្រឿង​ម៉ូតូ ៣​គ្រឿង ។ រថយន្ត​បង្ក​ម៉ាក់​លុច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-3636​។ អ្នកបើក​ម៉ូតូ​រងរបួស​បាក់​ភ្លៅ ឈ្មោះ សួន សូ​ណេ​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​វិ​ស្វ័ក​សំណង់ នៅ​សង្កាត់​ព្រែក​សំរោង ក្រុង​តាខ្មៅ​។

​បច្ចុប្បន្ន​អ្នកបើករថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​អនុវត្ត​ច្បាប់​៕ ល​

#