បុរស​ម្នាក់​ស្លាប់​ដោយសារ​ពស់​ចឹក​

610
ចែករម្លែក
  • 7
    Shares

ដោយ : គូលែន/ ​សៀមរាប : បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ទឹក​ស្រែ ខាងលិច​ស្ទឹង​តានី ជាប់​ព្រំប្រទល់​ឃុំ​ល្វា ស្រុក​ពួក ខណៈពេលដែល​អ្នកផ្ទះ​ជិតខាង​បានឃើញ​ភ្លើង​ពិល​បំភ្លឺ​ក៏​នាំគ្នា​ទៅ​មើល ក៏​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ស្រែ​តែម្តង ដោយ​ឃើញ​មាន​ស្នាម​ចង្កូម​ចំ​សៀតផ្កា​ខាងស្តាំ ។​

​ហេតុការណ៍​ពស់​ចឹក​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ខាងលិច​ស្ទឹង​តានី ចំនុច​គោក​តានី ក្នុងភូមិ​ព្រលិត ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ កុយ រិត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ក្បែរ​ចំនុចកើតហេតុ​។​ជនរងគ្រោះ​មាន​ស្នាម​ពស់​ចឹក ចំ​សៀតផ្កា​ខាងស្តាំ ស្នាម​ចង្កូម មាន​រន្ធ​៣​តូច ស្លាប់​នៅក្នុង​ទឹក​វាលស្រែ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​មិនដឹងថា​ត្រូវ​សត្វ​ពស់​អ្វី​ចឹក​ស្លាប់​នោះទេ ព្រោះ​នៅពេល​កើតហេតុ​គឺ​ជនរងគ្រោះ​បានចេញ​ដើររក​ឆ្លុះ​សត្វ​ពេលយប់​៕​B