បុរស​ម្នាក់​ស្លាប់​ភ្លាម បន្ទាប់ពី​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​បែក​ខ្ទាត​ត្រូវចំ​បំពង់ក​

343

(​កំពង់ធំ​) ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ដោយសារ​យក​ម៉ូ​ទ័​រ កាត់​ដែក​មក​កាត់​បំពង់​ទីប ធ្វើ​ចបជីក ស្រាប់តែ​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​បែក ខ្ទាត​ចំ​បំពង់ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២.០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំនុច​ក្នុង​ផ្សារ​ស្ទោង ក្នុង​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ជនរងគ្រោះ​ឈ្មោះ ណាំ គាំ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​បុ​ទុម​(​កើត​) ឃុំ​រុងរឿង ស្រុក​ស្ទោង​៕​L ដោយ៖ លីនណា