បុរស​ម្នាក់​ស្លាប់ និង​យុវជន​ម្នាក់​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ដួល​ខ្លួនឯង​

904
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: បុរស​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​បត់​មិន​ម៉ូតូ ក៏​ដួល​ខ្លួនឯង ជា​អ​កុល​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​ជិត​២​រសៀល ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង​។​

​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ សួន ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង និង​ម្នាក់ទៀត​ឈ្មោះ ជាតិ ឃាត អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ហើយ​ជា​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់ បាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដើម្បី​ព្យាបាល​ហើយ​។ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក់ វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1X 0825​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ម៉ូតូ​ខាងលើ គឺ​បាន​បើកបរ​លឿន​ពេក ហើយ​មកដល់​ផ្លូវបត់ តែ​បត់​មិនទាន់ បណ្ដាល​ឲ្យ​ដួល ហើយ​ស្លាប់​និង​របួស​យ៉ាង​ដូច្នេះ​៕ ល​