បុរស​ម្នាក់​ឡើងលើ​ដំបូល​ផ្ទះ​ត​ខ្សែភ្លើង ឆក់​ស្លាប់​ភ្លាមៗ​

1147
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អធម៌ បន្ទាប់ពី​បាន​ឡើងលើ​ដំបូលផ្ទះ​របស់គាត់ ដើម្បី​ត​ខ្សែភ្លើង និង​ដូរ​អំពូល​ដោយ​មិនមាន​ជំនាញ​ច្បាស់លាស់ បណ្តាល​ឲ្យ​ឆក់​ស្លាប់​។ កើតហេតុ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ម័ល ផ្លូវ​បេតុង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សព​បុរស​ជនរងគ្រោះ​មានឈ្មោះ កូវ អៀង​ហ៊​ត អាយុ​៦៧​ឆ្នាំ មុខរបរ​លក់​ថ្នាំពេទ្យ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​94EO ផ្លូវ​បេតុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ មាន​ស្រុកកំណើត​ភូមិរ​ការ​កណ្ដាល ស្រុក​ក្រចេះ ខេត្តក្រចេះ​។ មាន​ប្រពន្ធ​ឈ្មោះ កូវ សេង​ហៀ​ង អាយុ​៦៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ និង​មានកូន​៦​នាក់​។​

​តាម​សម្តី​ប្រពន្ធ​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ភ្លើង​នៅក្នុង​ផ្ទះ​របសគាត់ មាន​សភាព​ភ្លឹបភ្លែតៗ ហើយ​ប្តី​របស់​បាន​ឡើងទៅ​លើដំបូល​ផ្ទះ ហើយ​បាន​ប្រាប់​រូបគាត់​ថា ជួយ​បិត​បារ៉ែត​ភ្លើង​ផង ខណៈនោះ​ជនរងគ្រោះ​ត្រូវជា​ប្តី​របស់គាត់​បាន​ចាប់​ត​ភ្លើង ដោយ​មិនមាន​ជំនាញ​ច្បាស់លាស់​ផង បណ្តាល​ឲ្យ​ឆក់​សន្លប់​ស្តូកស្តឹង​នៅលើ​ដំបូល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​ក្រុមគ្រួសា​បំរុង​យកទៅ​សង្គ្រោះ តែ​អ​កុស​ល្យ​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់ផ្ទះ​កើតហេតុ​ខាងលើ ដើម្បី​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ឲ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕