បុរស​ម្នាក់​ឡើង​ព្រំ​ដំបូលផ្ទះ​ប៉ះចំ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់ បណ្តាល​ឲ្យ​ឆក់​របួសធ្ងន់

354
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: បុរស​ម្នាក់​បាន​រងរ​បួស​រលាក​ពេញ​ខ្លួន បន្ទាប់ពី​បុរស​រូបនេះ ឡើង​ព្រំ​ដំបូលផ្ទះ ប៉ះចំ​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់ បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូល​មក​ទើ​នៅ​ជា​ន់ទី​២ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៦​នាទី​ព្រឹក​ទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​ឆែម ឆេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ឡើងទៅ​លើដំបូល​ដើម្បី​ព្រំផ្ទះ​កុំ​ឲ្យ​លិច ដែល​ដំបូលផ្ទះ​ជនរងគ្រោះ​នៅ​កៀក​នឹង​ខ្សែភ្លើង ដែលមាន​កម្រិត​តង់ស្យុង​ខ្ពស់ ពេល​ឡើង​ទៅដល់​ក៏​បណ្តាលអោយ​ឆក់​រលាក​ទាំង​ខ្លួន​ពេញ​តែម្តង​។​

​ប្រភព​បាន​បញ្ជាក់ថា ក្នុងពេលនោះ ក្រុមគ្រួសារ​និង​ប្រជាពលរដ្ឋ​បាន​ហៅ​សមត្ថកិច្ច​នគរបាល​ឲ​ជួយ​អន្តរាគមន៍ និង​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ព្រៃ​គ្រី​៕ ល​