បុរស​ម្នាក់​អះអាងថា ផែនដី​នឹង​ចាប់ផ្តើម​វិនាស​នៅ​ថ្ងៃទី ១៥ តុលា​

1403

​ទ្រឹស្តី​វិទូ​អំពី​អវសាន​ពិភពលោក ឈ្មោះ ដេវីត មី​ត ចេញមក​និយាយ​ទៀតហើយ​។ លើក​នេះ រូបគេ​បាន​លើកឡើងថា ថ្ងៃទី ១៥ ខែតុលា នឹង​ជាស​ញ្ញា​នៃ​ការចាប់ផ្តើម​នៃ “​ទុក្ខវេទនា ៧ ឆ្នាំ​” ដែល​បន្ទាប់ពីនោះ យើង​នឹង​ឃើញ​ទីបញ្ចប់​នៃ​មនុស្សជាតិ​។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់​វេ​ប​សាយ​ស្ពុ​ត​និក​។​

​ប៉ុន្តែ​វា​ក៏​មិនមែនជា​ការស្លាប់​សន្សឹមៗ​ដោយ​សុខសាន្ត​នោះដែរ​។ លោក​មី​ត​និយាយថា ៧ ឆ្នាំ​ខាងមុខនេះ​នឹង​ពាក់ព័ន្ធ​នឹង​ខ្យល់ព្យុះ​ដ៏​មហន្តរាយ​ជាច្រើន រញ្ជួយ​ដី ប​ន្ទុះ​ភ្នំភ្លើង និង​ស៊ូ​ណា​ម៉ិ​។​

​អ្វី​ទៅ​ដែល​បង្កឱ្យមាន​សេណា​រី​យ៉ូ​នៃ​ទីបញ្ចប់​ផែនដី អ្នក​ឆ្ងល់​ទេ​? ជាក់ស្តែង វា​ជា​ភព​នី​ប៊ី​រូ (​ជួនកាល​សំដៅទៅ​ភព Planet X) និង អាចម៍ផ្កាយ​ឈ្មោះ Wormwood ប្រវែង ៣ គីឡូម៉ែត្រ​នៅក្នុង​វាល​កម្ទេចកម្ទី​នៃ​ភព​ទី​១០ ឬ Planet X ដែល​គ្មាន​កត់ត្រា​ក្នុង​ឯកសារ​។​

​ការព្យាករណ៍​របស់លោក​មី​ត​បាន​បញ្ជាក់ថា ភព​នី​ប៊ី​រូ (Nibiru) ដែលជា​ភព​អាថ៌កំបាំង ដែល​អង្គការ​ណា​សាបាន​បដិសេធ​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ឆ្នាំ​មក​នោះ កំពុងតែ​បង្កឱ្យមាន​ការបំផ្លិចបំផ្លាញ​នៅលើ​ផែនដី​រួចទៅហើយ​។​

​លោក​មី​ត​បាន​ប្រាប់​វេ​ប​សាយ LadBible ថា “​វា​គឺជា​ការចាប់ផ្តើម ។ ចាប់តាំងពី​មហារ​សូរ្យគ្រាស​នៅ​អាមេរិក​ដ៏​អស្ចារ្យ​កាលពី​ថ្ងៃទី ២១ សីហា​មក យើង​បាន​ទទួលរង​នូវ​ការវាយប្រហារ​ជា​បន្ត​បន្ទាប់ពី​ភព​នី​ប៊ី​រូ​រួចទៅហើយ​” ។​

​យោងទៅតាម​ទ្រឹស្តី​របស់លោក​មី​ត ព្យុះសង្ឃរា​និង​រញ្ជួយ​ដី​ជាច្រើន ដែល​វាយប្រហារ​អាមេរិក ម៉ិ​ក​ស៊ិ​ក និង​តំបន់​កា​រ៉ា​អ៊ី​ព គឺជា​ប្រផ្នូល​នៃ​ការបំផ្លិចបំផ្លាញ​នៅ​កម្រិត​បន្ទាប់ ដែល​បោកបក់​ចូល​ផែនដី​ពី​ទី​អវកាស​។​

​ទ្រឹស្តី​វិទូ​រូបនេះ​បាន​ព្រមាន​ថា “​វា​នឹង​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្ដិ​ការណ៍​អាកាសធាតុ​ដ៏​មហា​វិនាសកម្ម ដែល​ទាក់ទង​ទៅនឹង​ភព Planet X ឬ អាចម៍ផ្កាយ Wormwood ដែល​នោះ​នឹង​លាតត្រដាង​ពីថ្ងៃ​អវសាន​ពិភពលោក​។ ការផ្ទុះ​ពន្លឺព្រះអាទិត្យ​ដ៏​ធំ​សម្បើម​នឹងធ្វើ​ឱ្យដាច់​អគ្គិសនី​។ កុបកម្ម​និង​ការ​លួច​ប្លន់​នឹងមិន​អាច​ទប់​ជាប់​បានឡើយ​…​សង្គម​នឹងមាន​ភាពវឹកវរ​”៕ ដោយ៖ កញ្ញាដាលីស