បុរស​ម្នាក់ ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មិន​ប្រយ័ត្ន ជ្រុល​បុក​រថយន្ត​ផ្សេង​របួសធ្ងន់​

341
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ស្រប​ទិស​គ្នា​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បើក​បញ្ច្រស​ទិស​គ្នា បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១១​និង​២០​នាទី ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ លើផ្លូវ​លេខ​១៩៦២ ស្ថិតនៅ​ក្នុងភូមិ​ជាងទង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​

អ្នកបើកបរ​ម៉ូតូ​មិនទាន់​ស្គាល​អត្តសញ្ញាណ​នៅឡើយ​ភ្លាមៗ​រថយន្ត​សា​ម៉ុ​យ​គ្លីនិក​ឯកជន​ដឹក​យកទៅ​ស​ង្រ្គោះ​បន្ទាន់។​

តាម​ប្រភព​អ្នកឃើញ​ហេតុការណ៍​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ បានឃើញ​ជនរង​គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រឹ​ម​សង់​សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BG-1436​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ​លុះ​មកដល់​ចំណុចកើតហេតុ បាន​បន្ថែម​ល្បឿន​វ៉ា​ជែង​រថយន្ត​បើក​នៅខាងមុខ តែ​មិន​ប្រយ័ត្នបាន​ជ្រុល​ទៅបុក​រថយន្ត​មួយ​គ្រឿ​ម៉ាក​សាំ​យ៉ុង​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-6718 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា​ ក៏បុក​គ្នា​ពេញ​មួយ​ទំហឹងបណ្ដាល​ឲ្យ​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ​ទទួលរង​របួសធ្ងន់។

ចំណែក​រថយន្ត​និង​ម៉ូតូ​ខូចខាត​រៀងៗ​ខ្លួន​ ​ក្រោយ​ហេតុការណ៍​ជនរងគ្រោះ​ត្រូវ​រថយន្ត​សា​ម៉ុ​យ​ក្លីនិក​ឯកជន​ដឹក​យកទៅ​សង្គ្រោះ​។ ដោយឡែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​វាស់វែង​ ហើយ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​B/