បុរស​ម្នាក់ ដេកស្លាប់​លើ​គ្រែ មុខ​សាលាបឋមសិក្សា​សែន​សុខ​សង្ស័យ​ខ្យល់គ​

900
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ពលរដ្ឋ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​លើ​គ្រែ​មុខ​សាលាបឋមសិក្សា​សែន​សុខ​សង្ស័យ​ខ្យល់គ​បង្ក​ភ្ញាក់ផ្អើល និង​រាយការណ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​។ កាលពី​ម៉ោង ០៨​និង​០០​នាទី​ព្រឹក ថ្ងៃទី ២៦​ខែ វិច្ឆិការ ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​៤​សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ​។​

​សព​បុរស​ខាងលើ​ឈ្មោះ សៀង វុទ្ធី អាយុ ៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​បច្ចុប្បន្ន​មានផ្ទះ​នៅ​ភូមិ​កា​ច្រេស សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​

​តាម​សំដី​ស្ត្រី​ឈ្មោះ វ៉ន សា​វី អាយុ ៣៣​ឆ្នាំ​ត្រូវជា​ក្មួយ បាន​ប្រាប់ថា ពូ​គាត់​មាន​ជំងឺ​ប្រចាំកាយ​(​ទាជ​ទឹក​) ដោយ​មិន​ចង់អោយ​កូនក្មួយ​ពិបាក​គាត់​បាន​ចេញពីផ្ទះ ដោយ​ជិះ​កង់​មកជា​មួយ​ផង ដោយ​ដើរ​រើស​អេតចាយ​តាម​ដងផ្លូវ លុះ​មួយខែ ឬក៏​ពីរ​ខែ ទើប​ចូល​ផ្ទះ​ម្តង ២​ទៅ ៣​ថ្ងៃ ទើប​ចេញ​មកវិញ លុះដល់​ព្រឹក​ខាងលើ​បាន ទទួលដំណឹង​តាម​អ្នកជិតខាង​ទៅប្រាប់​ថា ឃើញ​ពូ​គាត់​ដេកស្លាប់​លើ​គ្រែ​មុខ​សាលាបឋមសិក្សា​សែន​សុខ ទើប​គាត់​មក​ឃើញ​ពូ​គាត់​ពិតប្រាកដ​មែន​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​មុន​កើតហេតុ​ឃើញ​ជនរងគ្រោះ​អង្គុយ​លើ​គ្រែ​ផឹកស្រា​ថ្នាំ​ម្នាក់ឯង លុះ​ព្រឹក​ថ្ងៃទី​២៦​ខែ វិច្ឆិការ ឆ្នាំ ២០១៨ ប្រទះឃើញ​ជនរងគ្រោះ​​ដេកស្លាប់ ​និង​បាន​បង្ករ​ភ្ញាក់​ផ្អើ​ឡើង ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​តែម្តង​។ ប្រភព​បាន​បន្តថា បុរស​ដែល​ដេកស្លាប់​ខាងលើនេះ គេ​ទើបតែ​ប្រទះឃើញ​ដើរ​នៅ​ចំណុច​ខាងលើនេះ កាលពី​ថ្ងៃទី​២១​វិច្ឆិការ​២០១៨​ថ្មីៗ​នេះ​ទេ មុន​ស្លាប់​បុរស​ខាងលើ​បាន​ប្រាប់​គេឯង​ថា គាត់​ស្នាក់​នៅក្នុង​សង្កាត់​គោក​រការ ដោយមាន​ទំនាស់​ជាមួយ​ក្រុមគ្រួសារ ទើប​គាត់​បាន​ចាក​ចេញពីផ្ទះ​តែម្តងទៅ​។​

​បច្ចុប្បន្ន​សាកសព​ប្រគល់​ឲ្យ​បងប្អូន យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​