បុរស​ម្នាក់ ត្រូវ​គយ​ឃាត់ខ្លួន និង​ផាកពិន័យ​ធ្ងន់​ក ពីបទ​រត់ពន្ធ​ឈ្លើង​តាម​យន្តហោះ​

1091
ចែករម្លែក

​បុរស​ម្នាក់ ត្រូវបាន​ផាកពិន័យ ជា​ប្រាក់​រហូតដល់​ទៅ​១១.០០០ ដុល្លារ​ពីបទ​ប៉ុនប៉ង រត់ពន្ធ​ឈ្លើង​រស់ ជិត ៥.០០០ ក្បាល ច្រក​ក្នុង​ថង់​ដាក់​អីវ៉ាន់ លើ​ជើងហោះហើរ​មួយ ចេញពី​ប្រទេស​រុស្ស៊ី ឆ្ពោះទៅ​ប្រទេស​កាណាដា​។
​ ​
បុរស​ដែលមាន​ឈ្មោះ អ៊ី​ប៉ូ​លី​ត បូ​ដូ​ណូ​វ (IppolitBodounov) ត្រូវបាន​មន្ត្រី​គយ ឃាត់ខ្លួន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Toronto Pearson International Airport ក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា តាំងពី​ខែតុលា ឆ្នាំមុន​ម្ល៉េះ ប៉ុន្តែ​ព័ត៌មាន​ទើបតែ​ផ្សាយ​កាលពី​ថ្មីៗ​នេះ ប៉ុណ្ណោះ​។​
​ ​
​មន្ត្រី​បរិស្ថាន​កាណាដា បាន​បញ្ជាក់ថា ឈ្លើង​រស់​រវើក ចំនួន ៤.៧៨៨ ក្បាល​ត្រូវបាន ឆែក​ឃើញ នៅក្នុង​ថង់​ដាក់​អីវ៉ាន់​ធំ​មួយ​។ ការរកឃើញ​គួរឱ្យភ្ញាក់ផ្អើល​នេះ​ធ្វើឡើង បន្ទាប់ពី​សុនខ​មួយ​ក្បាល ដែល​ធ្វើការ​ជាមួយ​មន្ត្រី​គយ​ព្រំដែន​ហិត​ដឹង​ក្លិន​ចម្លែក​ហើយ ឆែកឆេរ ក៏​ឃើញតែ​ម្ដង​៕ ប្រែ​សម្រួល​ដោយ​៖ ខុម​