បុរស​ម្នាក់ និង​ថ្នាំញៀន​កេ​តា​មីន​២​គ្រាប់​កន្លះ ត្រូវ​បញ្ជូនទៅ​តុលាការ​

526
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​និង​ថ្នាំញៀន​កេ​តា​មីន​២ គ្រាប់​កន្លះ ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៨ ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ស្រុក​កំរៀង​ឃាត់ខ្លួន បាន​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា នៅ​ចំណុច​ក្រុមទី​៦ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ កែវ រី​ណា ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​កេ​ត​តា​មីន​(ketamine ថ្នាំគ្រវីក្បាល​)​ចំនួន​២​គ្រាប់​កន្លះ ទម្ងន់​០,៣៧​ក្រាម និង​លុយ​ខ្មែរ​៥​ម៉ឺន​រៀល​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​