បុរស​លើសឈាម​គួរ​ហាត់ប្រាណ​ពេលយប់​

367
ចែករម្លែក

​ការស្រាវជ្រាវ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បង្ហាញថា បុរស​លើសឈាម អាច​បន្ថយ​ស​ន្ទ​ស្សន៍​សម្ភា​ធ​ឈាម ដោយ​វិធី​ហាត់ប្រាណ​នៅពេល​យប់ ជំនួស​ឲ្យ​ពេលព្រឹក ។​

​ហាត់ប្រាណ​មិនអាច​ជំនួស​បាន​ថ្នាំ​ព្យាបាល​លើសឈាម តែ​ហាត់ប្រាណ​នៅពេល​យប់ អាច​កែប្រែ​ឲ្យ​ប្រសើរ​ស្ថានភាព​នេះ​។​នេះ​បើតាម ការស្រាវជ្រាវ​ឲ្យ​ដឹង ។​

​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ ពួក​អ្នកស្រាវជ្រាវ​បាន​ជ្រើស​ដោយ​ចៃដន្យ​បុរស ៥០ នាក់ មាន​ជំងឺលើសឈាម និង​សំណូមពរ​ពួកគេ​ជ្រើសរើស​មួយ ក្នុងចំណោម​បី របប​ហាត់ប្រាណៈ ជិះ​កង់ ៤៥ នាទី ៣ ដង ក្នុង​មួយ​សប្តាហ៍ នៅ​ម៉ោង ៧ ទៅ ៩ ព្រឹក​, ម៉ោង ១៨ – ២០ យប់ និង​សម្រួល​សាច់ដុំ ៣០ នាទី ៣ ដង ក្នុង​មួយ​សប្តាហ៍ នៅពេល​ព្រឹក ឬ ពេលយប់ ។​

​ក្រោយ ១០ សប្តាហ៍ គេ​សង្កេតឃើញ​ក្រុម​បុរស​ហ្វឹកហាត់​នៅពេល​យប់ មា​នស​ន្ទ​ស្សន៍​សម្ពាធ​ឈាម​ថយចុះ​ច្រើន ។​

«​បុរស​លើសឈាម គួរ​ជ្រើសរើស​ហ្វឹកហាត់​នៅពេល​យប់ ដើម្បី​មាន​លទ្ធផល​លឿន និង​ល្អ​ជាង​», អ្នកស្រី Jorjaz អ្នកដឹកនាំ​ការស្រាវជ្រាវ​ពោល ។ «​ប៉ុន្តែ ប្រសិន​គេ​អាច​ហ្វឹកហាត់​តែ​នៅពេល​ព្រឹក នោះ​ក៏​មិន​អី​ដែរ ។ កា​ហ្វឹកហាត់​នៅតែមាន​ប្រសិទ្ធភាព ប៉ុន្តែ ត្រូវ​រង់ចាំ​យូរ​ជាង ទើប​ឃើញ​ប្រសិទ្ធភាព​» ។​

​បច្ចុប្បន្ន ពួក​អ្នកវិទ្យាសាស្ត្រ​ពុំទាន់​ច្បាស់​លទ្ធផល​ខាងលើ តើ​ត្រឹមត្រូវ​ជាមួយ​ស្ត្រីភេទ ឬ អត់ ៕

Muscular man doing exercise with medicine ball in crossfit gym