បុរស​វិកល​ច​រិ​ក​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​លង់ទឹក​ប្រឡាយ​ស្លាប់​

439

(​ព្រៃវែង​)៖ បុរស​វិកល​ច​រិ​កវ័យ​៤២​ឆ្នាំ​ម្នាក់ ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ប្រឡាយទឹក​។ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ និង​សមត្ថកិច្ច​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ល្អក ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ​ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​ជន​វិកល​ច​រិ​ក ឈ្មោះ ប៉ាច តុញ ភេទ​ប្រុស អាយុ​៤២​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ បាន​លង់ទឹក​ប្រឡាយ​ស្លាប់​នៅ​ចំណុច​ខាងលើ​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ពិនិត្យ​លើ​សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសា​លង់ទឹក​ប្រាកដ​មែន និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយ​៖ ចាន់ ថន​