បុរស​វៀតណាម​ម្នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ពីបទ​សម្លាប់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ បន្ទាប់ពី​ត្រូវ​ចាប់បង្ខំ​ឱ្យ​រួមភេទ “​ដ៏​ឈឺ​ចុកចាប់​”

1179
ចែករម្លែក

​តុលាការ​នៅ​ទីក្រុង​ហូជីមិញ​បាន​កាត់ទោស​បុរស​វៀត​ណា​ម​ម្នាក់​ឱ្យ​ជាប់គុក​អស់​មួយជីវិត​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​សីហា បន្ទាប់ពី​បាន​រឹត​ក​សម្លាប់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ កាលពី​មួយឆ្នាំ​កន្លងទៅ ដែល​ការសម្លាប់​នោះ ដោយសារ បុរស​វៀតណាម​ន​នេះ មាន​កំហឹង បន្ទាប់ពី​គាត់​ត្រូវបាន​បង្ខំ​រួមភេទ​ហិង្សា​។​

​លោក ក្វាច់ ផុ​ក ហូ តា​យ (Quach Phuoc Ho Tay) បុរស​វៀតណាម អាយុ​២៣​ឆ្នាំនេះ បាន​និយាយប្រាប់​តុលាការ​ថា​គាត់​បាន​ជួប​បុរស​ជនជាតិ​អូស្ត្រាលី​នេះ តាម​អន​ឡាញ ហើយ​ពួកគេ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​គ្នា​។
​បុរស​ជនជាតិ​អូស្ត្រាលី​នេះ ឈ្មោះ អា​ឡិច អាយុ​៥១​ឆ្នាំ ជា​នាយក​គ្រប់គ្រង​សាលា​អប់រំ​មួយ​នៅ​ទីក្រុង​នៅ​ទីក្រុង​ហូជីមិញ​។​

​កាលពី​ខែកក្កដា ឆ្នាំមុន បុរស​អូស្ត្រាលី​នេះ បាន​ធានា​នាំ​គាត់ ទៅ​ដើរលេង​នៅ​បរទេស បើសិន​ពួកគេ​បានរួម​ភេទ​។​

​នៅពេលដែល លោកតា​យ​បាន​យល់ព្រម​នោះ លោក​អា​ឡិច​បាន​ចង​គាត់​ជាមួយនឹង​ខ្សែភ្លើង​និង​បិទមាត់​គាត់ ។ លោកតា​យ​បាន​និយាយថា គាត់​
​មាន​ការឈឺ​ចុង​ចាប់​ខ្លាំង​និង​មាន​អារម្មណ៍​អាម៉ាស់ ហើយ បាន​សុំ​អា​ឡិច​ឱ្យ​បញ្ឈប់ ប៉ុន្តែ គាត់​បាន​បដិសេធ​។​

​នៅពេលដែល​គាត់​ត្រូវបាន​ស្រាយចំណង​ចង​នោះ​ចេញ គាត់​បាន​វាយ​បុរស​អូស្ត្រាលី​នោះ និង​បាន​ចាប់​រឹត​ក​រហូតដល់​ស្លាប់​។ គាត់​បាន​ចាក​ចេញពីផ្ទះ​នោះ ដោយ​យកទៅ​ជាមួយ​កាត​ធនាគារ​និង​របស់របរ​មួយចំនួន​របស់​ជនរ​ង​គ្រោះ​នេះ​។​

​លោកតា​យ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​សម្លាប់​និង​ប្លន់ ទោះ​យ៉ាងនេះ​ក្តី គាត់ បាន​និយាយថា​គាត់​មិនមាន​បំណង​សម្លាប់​បុរស​នេះ​ទេ​៕ ដោយ៖ សុខា

​លោក ក្វាច់ ផុ​ក ហូ តា​យ ស្ថិតនៅ​តុលាការ​នៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​អង្គារ
#