បុរស​វៀតណាម​សារភាពថា​បាន​ជួយ​ភ្នាក់ងារ​វៀតណាម​ដើម្បី​ចាប់ពង្រត់​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​នៅ​អាល្លឺម៉ង់​

2956
ចែករម្លែក

បុរសជនជាតិវៀតណាមម្នាក់បានសារភាពថាគាត់បានជួយក្រុមភ្នាក់ងារសម្ងាត់របស់ប្រទេសខ្លួនដើម្បីចាប់ពង្រត់អតីតប្រធានក្រុមហ៊ុនប្រេងម្នាក់ពីទីក្រុងប៊ែរឡាំង ហើយ នាំគាត់ត្រឡប់ទៅប្រទេសវៀតណាមវិញ ជាទីដែលពាណិជ្ជករនេះ ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទប្រព្រឹត្តអំពើពុករលួយ។

ការសារភាពទៅកាន់តុលាការអាល្លឺម៉ង់ បានទទួលស្គាល់ជាផ្លូវការថា ក្រុមអាជ្ញាធរវៀតណាមនៅពីក្រោយការចាប់ពង្រត់នេះ កាលពីឆ្នាំមុន តាមបែបសង្រ្គាមត្រជាក់ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៊ែរឡាំងមានកំហឹងនោះ។

បុរសវៀតណាមដែលមានឈ្មោះ Long N H នេះ កំពុងត្រូវបានវិនិច្ឆយទោស ពីបទចូលរួមក្នុងសកម្មភាពជួយភ្នាក់ងារសម្ងាត់ ដើម្បីចាប់ពង្រត់លោក Trinh XuanThanh អតីតនាយកគ្រប់គ្រងក្រុមហ៊ុនប្រេងរដ្ឋវៀតណាមPetroVietnam ជាមួយនឹងស្រ្តីម្នាក់ កាលពីខែកក្កដាឆ្នាំមុន។

ស្រ្តីអ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធថា ជាផ្នែកមួនៃការព្រមព្រៀងមួយនោះលោកLong N H បានផ្តល់សេចក្តីបញ្ជាក់មួយទៅកាន់តុលាការក្រុងប៊ែរឡាំង។

ស្រ្តីអ្នកនាំពាក្យនេះ បាននិយាយថានៅក្នុងការសារភាពនេះ លោក Long N H បាននិយាយថាគាត់ដឹងអំពីការចាប់ពង្រត់នេះហើយបានចូលរួមក្នុងការចាប់ពង្រត់នេះ ហើយថាគាត់បានធ្វើការឱ្យក្រុមសេវាកម្មស៊ើបការណ៍វៀតណាម ” ។ នេះមានន័យថា បើសិន គាត់ត្រូវបានកាត់ទោសឱ្យជាប់ទោសនោះគាត់អាចប្រឈមទោសជាប់គុកពី៣ឆ្នាំទៅ៥ឆ្នាំប៉ុណ្ណោះ ដោយសារការសារភាពប៉ុន្តែ បើសិនគាត់មិនបាននិយាយសារភាពនោះទេ គាត់អាចជាប់ទោស៧ឆ្នាំកន្លះ ។

ស្រាលក្រមមួយ ត្រូវបានរំពឹងថានឹងចេញនៅប៉ុន្មានសប្តាហ៍ក្រោយនេះ៕ដោយ៖សុខា/sn

លោកTrinh Xuan Thanh អតីតនាយកគ្រប់គ្រងក្រុមហ៊ុនប្រេងPetroVietnam ត្រូវបានគេឃើញ នៅក្នុងទូរទស្សន៍វៀតណាម កាលពីឆ្នាំ២០១៧