បុរស​វៀតណាម ជាប់ទោស​ប្រហារជីវិត​ពីបទ​សម្លាប់​មនុស្ស​មួយ​គ្រួសារ មានបំណង​បរិច្ចាគ​សរីរាង្គ​

1257
ចែករម្លែក
  • 5
    Shares

​បុរស​វៀតណាម​ម្នាក់​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា​ដោយ​តុលាការក្រុង​ហូជីមិញ​ពីបទ​ធ្វើឃាត​មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​៥​នាក់​កាលពី​ខែកុម្ភៈ បាន​និយាយ​នៅក្នុង​ពាក្យ​បណ្តាំ​ចុងក្រោយ​របស់ខ្លួន​នៅ​ចំពោះមុខ​តុលាការ​ថា រូបគេ​ចង់​បរិច្ចាគ​សរីរាង្គ​ទៅ​ផ្នែក​វិទ្យាសាស្ត្រ បន្ទាប់ពី​ស្លាប់​។​

​ង្វៀន ហ៊ូ​ធិ​ញ ដែល​ទើប​មាន​អាយុ ១៨ ឆ្នាំ​ក្នុង​រយៈពេល​តិចជាង​មួយខែ​នេះ នៅពេលដែល​រូបគេ​បាន​ធ្វើឃាត​សមាជិក ៥ នាក់​ក្នុង​គ្រួសារ​មួយ​នៅ​សង្កាត់​បិ​ញ​តាន់​ក្នុង​ក្រុង​ហូជីមិញ គឺ​ត្រូវបាន​ជួល​ធ្វើ​កូនឈ្នួល​របស់​គ្រួសារ​ខាងលើ​។​

​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃទី ១៣ កុម្ភៈ​ឆ្នាំ​២០១៨ ហ៊ូ​ធិ​ញ​បាន​កាន់​កាំបិត​ក្នុង​ដៃ​ដើម្បី​យក​ជីវិត​ថៅកែ​របស់ខ្លួន​ម្តងម្នាក់ៗ ក្នុងនោះ​មានឈ្មោះ មៃ ធី​ហុង អាយុ ៣៧ ឆ្នាំ និង ឈ្មោះ ម៉ៃ សួន​ចិញ អាយុ ៤៦ ឆ្នាំ មុនពេល​សម្លាប់​កូន​ទាំង ៣ របស់​ប្ដី​ប្រពន្ធ​នេះ ដែលមាន​អាយុ​ចន្លោះ​ពី ៦ ទៅ ១៣ ឆ្នាំ ខណៈ​ពួកគេ​កំពុង​ដេកលក់​គ្រប់គ្នា​។​

​សាកសព​របស់​ពួកគេ​មិនត្រូវ​បាន​រកឃើញ​ទេ​រហូតដល់​ប៉ុន្មាន​ថ្ងៃក្រោយ នៅពេលដែល​អ្នកជិតខាង​បាន​រាយការណ៍​អំពី​ក្លិនស្អុយ​ចម្លែក​ដល់​មន្ត្រីប៉ូលិស​។​

​ហ៊ូ​ធិ​ញ​ត្រូវបាន​ចាប់ខ្លួន​នៅ ៤ ថ្ងៃក្រោយ បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដ៏​ធំ​នេះ ខណៈ​រត់គេចខ្លួន​ទៅ​ស្រុក​កាន់​ហ្សួ​គ ខេត្ត​ឡុង​អាន​។ ហ៊ូ​ធិ​ញ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​និង​ប្លន់​។​

​នៅ​តុលាការក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​ចន្ទ ហ៊ូ​ធិ​ញ​ហាក់​មិន​តក់ស្លុត​នឹង​ទង្វើ​របស់ខ្លួន​ឡើយ ខណៈដែល​រូបគេ​ញញឹម​ដាក់​កាមេរ៉ា និង រៀបរាប់​លម្អិត​អំពី​ព្រឹត្តិការណ៍​ដែល​នាំទៅដល់​រាត្រី​សោកនាដកម្ម​នោះ​៕ ដោយ៖ កញ្ញាដាលីស

ង្វៀន ហ៊ូ​ធិ​ញ ពេល​ស្លាប់ទៅ ចង់ឱ្យ​បរិច្ចាគ​សរីរាង្គ