បុរស​វៀតណាម ត្រូវ​បាន​វាយ​នឹង​រំពាត់​និង​ជាប់គុក​ពី​បទ​ស្នាក់នៅ​ហួស​ការកំណត់​នៅ​សិង្ហ​បុរី​

514
ចែករម្លែក
  • 52
    Shares

​បុរស​វៀតណាម​ម្នាក់ ដែល​បាន​ស្នាក់នៅ​ហួស​ការកំណត់​នៅ​សិង្ហ​បុរី​ដល់​ទៅ​១០​ឆ្នាំ​នោះ​នឹង​ត្រូវ​បាន​វាយ​នឹង​រំពាត់​ចំនួន​៤​រំពាត់​និង​ដាក់គុក​៥​ខែ​។​

​លោក Dang Nguyen Sinh Nhat បុរស​វៀតណាម អាយុ​៣៨​ឆ្នាំនេះ ត្រូវបាន​រកឃើញ​ទោសកំហុស​ចំពោះ​ការ​ស្នាក់នៅ​ខុស​ច្បាប់​នៅ​សិង្ហ​បុរី​អស់​រយៈពេល​ចំនួន​១០​ឆ្នាំ ៧​ខែ និង ២២​ថ្ងៃ នៅ​តុលាការ​នៃ​ប្រទេស​សិង្ហ​បុរី​នេះ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​សិង្ហ​បុរី​Yahoo ។​

​លោក Dang Nguyen Sinh Nha ត្រូវបាន​ផ្តល់​ឱ្យ​នូ​វលិ​ខិត​សិក្សា​ដើម្បី​រៀន​នៅ​សាលា​វិចិត្រសិល្បៈ​Nanyang ប៉ុន្តែ គាត់​មិន​អាច​បង់ថ្លៃ​សិក្សា​របស់​គាត់​បាន​នោះទេ​។​

​ជំនួស​ឱ្យ​ការចាកចេញ​ពី​ប្រទេស​នេះ​បន្ទាប់ពី​លិខិតបញ្ជាក់​ស្នាក់នៅ​របស់​គាត់​បាន​ផុតកំណត់​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០៨ នោះ គាត់​បាន​បន្ត​ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី ​ប៉ុន្តែ គេ​មិនដឹងថា​គាត់​បាន​ធ្វើ​អ្វី​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​ទេ​។​

​តាម​ការចោទប្រកាន់​នេះ លោក Dang Nguyen Sinh Nha បាន​មក​ប្រទេស​សិង្ហ​បុរី​ដើម្បី​សិក្សា​របាំ​នៅ​សាលា​វិចិត្រសិល្បៈ​នេះ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០០៦ ហើយ​ត្រូវបាន​ចេញ​​ឱ្យ​នូវ​លិខិត​អនុញ្ញា​សិក្សា​ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មេសា​ឆ្នាំ​២០០៩ ៕

ក្រោម​ច្បាប់​សិង្ហ​បុរី ការដាក់ទោស​ចំពោះ​ការ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ចាប់ពី​៩០​ថ្ងៃ​ឡើង ត្រូវ​ជាប់គុក​៦​ខែ​និង​វាយ​៣​រំពាត់​