បុរស​វ័យក្មេង​ដែល​ទំពែក ឬ​សក់ស្កូវ​អាច​កើន​ហានិភ័យ​ឈឺបេះដូង​ខ្ពស់​

139

តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បានឱ្យដឹងថា បុរស​ដែលមាន​សក់ស្កូវ​ឬ​ទំពែក នៅ អាយុ​២០​ឬ​៣០ នឹង​ប្រឈម​ហានិភ័យ​ឈឺបេះដូង​ខ្ពស់ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ ឱ្យដឹងថា អ្នក​ជ្រុះ​សក់​ឬ​សក់ ស្កូវ​មុន អាយុ​៤០​ក៏ ជួប​បញ្ហា​អំពី​បេះដូង​ច្រើនជាង ប្រាំ​ដង​។ ទំពែក​ជា​កត្តា ហានិភ័យ​មួយ​និង​ថែម ទាំង​ធំ​ជាង ជំងឺ​ធាត់​, ធ្វើឱ្យ​កើន​ហានិភ័យ​ជំងឺ​បេះដូង ឆាប់​លើស បួន​ដង ធម្មតា ។​
​ ​
​ពួក​ជំនាញការ​ជឿថា ទំពែក និង​សក់ស្កូវ ជា​សញ្ញា​ប្រាប់ថា សរីរាង្គ កំពុង​ចាស់​ទៅ​យ៉ាង​លឿន ហើយ​អាយុ ជីវសាស្ត្រ​នឹង​បង្កើនល្បឿន​លឿន​ជាង អាយុ​ពិត ។ រឿងនេះ កើតឡើង​ពេល ADN ចាប់ផ្តើម​អាក្រក់ ទៅធ្វើ​ឱ្យ​ខូច កោសិកា​របស់​សរីរាង្គ ។ ដំណើរការ មួយ​ដូច្នេះ នាំឱ្យ​គ្រោះថ្នាក់​បេះដូង​ហើយក៏​ធ្វើឱ្យ​ខូច គល់​សក់​ដែល​ត្រូវ បាន​ស្តែងចេញ​ដោយ​សក់ស្កូវ​ឬ​ទំពែក ។​
​ ​
​ប្រធាន​ក្រុម​ស្រាវជ្រាវ​, បណ្ឌិត​សា​ស៊ីន​ប៉ា​ទីល​(Sachin Patil) បាន ថ្លែងថា “​អត្រា​កើត​ជំងឺ​សរសៃ ឈាម នៅ​បុរស​វ័យក្មេង​កំពុង​កើនឡើង ។ ជ្រុះ សក់ និង​ទំពែក ពាក់ព័ន្ធ​ជាមួយ​អាយុ សរសៃឈាម​” ៕ ប្រែ​សម្រួល​៖ រតនៈ​