បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ជនដៃដល់​ម្នាក់​អារ​.​ក​សម្លាប់​

570
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ជនដៃដល់​អារ​.​ក​សម្លាប់​ដោយ​កាំបិត​តាំង​តោ ហើយ​ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់​នៅលើ​គ្រែ​ដេក​ក្រោមផ្ទះ​របស់​ជនរងគ្រោះ​តែម្តង​។​ករណី​ឃាត​កម្មនេះ​បានកើត​ឡើង​ស្ថិតនៅ​ផ្ទះ​របស់​ជនរងគ្រោះ​ក្នុងភូមិ​ថ្នល់​ចែក ឃុំ​កើន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​កាលពី​យ​ប់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ជនរងគ្រោះ​និង​ជនសង្ស័យ​មានផ្ទះ​ទល់មុខ​គ្នា ហើយ​មិនដែល​មានទំនាស់​ឬ​គុំនុំ​អី​និង​គ្នា​ទេ ធ្លាប់​ផឹក​ស្រាស​ជុំគ្នា​ទៀតផង​។​លោក​បន្តថា ជនសង្ស័យ​មានឈ្មោះ អ៊ុច ចាន់ណា ហៅ ជីវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម​(​ផ្ទះ​ទល់មុខ​គ្នា​)​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឈិ​ត ខ្វាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ ពិការ​ស្វិតជើង​ដើរ​កាន់​ឈើច្រត់ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​ក្រោយពេល​អារ​.​ក​សម្លាប់​ហើយ​ជនល្មើស​បាន​ទុក​កាំបិត​ចោល​នៅលើ​គ្រែ​ក្បែរ​សាកសព​ហើយ​រត់​ស្រែកថា​មានរឿង​ហើយៗ ក៏​រត់គេចខ្លួន​ទៅ​បាត់​។​លោក​អធិការ​ក៏បាន​សំណូមពរ ឱ្យ​សមត្ថកិច្ច​ទាំងអស់​តាម​ច្រក​ឆ្លងដែន​ជួយ​ពិនិត្យ​និង​ចាប់ខ្លួន​ជនល្មើស​រូបនេះ​ផង​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕S/

​រូបភាពៈ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​យុវជន​ម្នាក់​អា​រក​សម្លាប់​៕​