បុរស​វ័យ​ចំណាស់​ម្នាក់​ដួល​អូស​ចូល​ក្រោម​រថយន្ត​កុងតឺន័រ បណ្ដាល​ឲ្យ​បាក់ជើង​ត្រឹម​ជង្គង់​

1023
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដួល​អូស​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​បាក់ជើង​ត្រឹម​ជង្គង់ ខណៈពេល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កុង​ទី​ន័​របើក​បុក​ប៉ះ បណ្ដាល​ឲ្យ​ដួល​អូស​ជាមួយ​ម៉ូតូ​ជិត​១០​ម៉ែត្រ ចំណែក​រថយន្ត​បាន​បន្តដំណើរ​បើក​ទៅ​បាត់ស្រមោល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ អាមេរិកាំង​ប្រី​ជ តាម​បណ្ដោយ​ផ្លូវ​៣៧១ សង្កាត់​បឹងទំពន់​២ ខណ្ឌមានជ័យ​។​

​យោងតាម​ប្រភពព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន បានដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក VIVA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-1593 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​៣៧១ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះ​ត្រូវបាន រថយន្ដ​កុង​ទី​ន័​រ​(​មិន​ចាំ​ស្លាក​លេខ​) មួយគ្រឿង បុក​ប៉ះ​បណ្ដាល​ឲ្យ​ដួល​ជាមួយ​ម៉ូតូ​អូស​ជិត​១០​ម៉ែត្រ បាក់ជើង​ត្រឹម​ជង្គង់ ចំណែក​រថយន្ត​បាន​បន្តដំណើរ​បើក​ទៅ​បាត់ស្រមោល​។​

​បច្ចុប្បន្ន ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ជួយ ហៅ​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ ចំណែកឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​បឹងទំពន់​ទី​២ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យកទៅ​វិញ​៕ ល​