បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ម៉ា​យ​ក្រូ​វ៉េវ​អង់​តែ​ន​សែ​ល​ខាត​ធ្លាក់​សង្កត់​ស្លាប់​

827
ចែករម្លែក

(​ភ្នំពេញ​)៖​បុរស​ចំណាស់​ម្នាក់ ដែលជា​សន្តិសុខ ក្រុមហ៊ុន GPM ត្រូវបាន ម៉ា​យ​ក្រូ​វ៉េវ អង់​តែ​ន ក្រុមហ៊ុន ទូរស័ព្ទ សែ​ល​ខាត ( ០១២ ) ធ្លាក់​សង្កត់ បណ្តាល អោយ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​យ៉ាង​អ​ណោ​ច​អធម៍​នៅ​កន្លែងកើតហេតុ​។

ខណៈ ជនរងគ្រោះ​កំពុង​យាម​មើល​ការខុសត្រូវ​នៅក្នុង​ចំណុច បរិវេណ ស្ថានីយ៍ អង់​តែ​ន​ទូរស័ព្ទ ក្រុមហ៊ុន សែ​ល​ខាត ( ០១២ ) កន្លែងកើតហេតុ​។​ហេតុការណ៍​ភ្ញាក់ផ្អើល កើតឡើង កាលពី​វេលា​ម៉ោង ១៣ និង​០០​នាទី រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង បរិវេណ ស្ថានីយ អង់​តែ​ន​ទូរស័ព្ទ ក្រុមហ៊ុន សែ​ល​ខាត ( ០១២ ) ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ ឌូ ឈុន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុន ឯកជន GPM មាន​ទីលំនៅ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច​ប្រាប់​បន្ត​អោយដឹងថា មុនពេល​កើតហេតុ មាន​កម្មករ ២​នាក់ កំពុង​ប្តូរ​ឧបករណ៍​នៅលើ​បង្គោល​អង់​តែ​ន ដោយ​ចងខ្សែ​ពួរ​យោង ឧបករណ៍ ( ម៉ា​យ​ក្រូ​វ៉េវ ) ដើម្បី​ចាក់​ខ្ចៅ​ភ្ជាប់​ជាមួយ​អង់​តែ​ន​នោះ ខ​ណះ​កំពុង​យោង​ឡើង​បាន​ប្រមាណ​២០ ទៅ​៣០​ម៉ែត្រ ស្រាប់តែ​ខ្សែពួរ​ធ្លាក់ ឧបករណ៍ ( ម៉ា​យ​ក្រូ​វ៉េវ ) ទម្ងន់ ប្រហែល ជាង ៣០​គីឡូក្រាម សង្កត់​ជន រងគ្រោះ​ដែល​នៅ​ខាងក្រោម បណ្តាលអោយ​ដាច់ខ្យល់​ស្លា​ប់ ភ្លាមៗ​យ៉ាង​អ​ណោ​ច​អធម៍​នៅ​កន្លែងកើតហេតុ ។

ហេតុការណ៍​នេះ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរ បាលប​ច្ចេកទេស នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ។​
ប្រភព​ព័​ត៍​មាន​ដដែល​បាន​បន្តទៀតថា ក្រោយ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​បញ្ជាក់ថា ការស្លាប់​របស់​ជនរ​ង​គ្រោះ គឺ​ដោយសារ​ដាច់​ខ្សែពួរ​ធ្លាក់ ឧបករណ៍ ( ម៉ា​យ​ក្រូ​វ៉េវ ) សង្កត់​ទៅលើ​ជនរងគ្រោះ ។​ក្រោយពី​ពិនិត្យ​រួចរាល់ សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្នុងនោះដែរ ក្រុមគ្រួសារ​ជន រងគ្រោះ ក៍​បានទទួល​លុយ​ចំនួន ១​ពាន់​ដុល្លារ ពី​អ្នកទទួល​ម៉ៅ ការ​ផងដែរ ៕ ​ដោយ ៖ម៉េង​សែ

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ម៉ា​យ​ក្រូ​វ៉េវ​អង់​តែ​ន​សែ​ល​ខាត​ធ្លាក់​សង្កត់​ស្លាប់​(រូប៖ម៉េងសែ)(Hosann)ok