បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ័​មនៅលើ​ថ្នល់​

594
ចែករម្លែក

ដោយៈ​ចាន់តូ/ភ្នំពេញ ​៖ បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ័ម​សង្ស័យ​រថយន្ត​បើក​បុក​។ ​កាលពី​ម៉ោង​៨​និង​៤៥​នាទី​ថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ខាងត្បូង​រង្វង់​ មូល​គួ​ស្រូវ​ក្នុង​សង្កាត់​រលោះ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សព មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​គ្រាន់​តែមាន​ភិនភាគ​ពិការ​ជើង​ខាងស្តាំ ស្លៀក​ខោខ្លី​(​លី​អូរ​)​ដោះអាវ មាន​អាយុ​ជាង​៤០​ឆ្នាំ​។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា​ មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់ថា​ មាន​ឃើញ​មនុស្ស​ដេកស្លាប់​នៅលើ​ផ្លូវជាតិ​២​ដោយ​សង្ស័យ​ករណី​ចរាចរណ៍​រថយន្ត​បើក​បុក​ហើយ​គេចខ្លួនបាត់​បន្សល់ទុក​តែ​ជនរងគ្រោះ​នៅ​និង​កន្លែង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ធ្វើការ​ត្រួតពិនិត្យ​ និង​ទាក់ទង​រក​សាច់ញាតិ​ភ្លាមៗ​ផងដែ ​តែ​រក​មិនទាន់​ឃើញ​ទេ​។​ បច្ចុប្បន្ន​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ដឹក​យក​មក​ដំកល់ទុក​នៅ​វត្ត​សំ​ប៊ូ​មាស​ ដើម្បី​រង់ចាំ​រក​សាច់ញាតិ​មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/