បុរស​វ័យ ៥០ ឆ្នាំ​ក្លាយជា​ជន​ទី​១ ដែល​ហ៊ាន​ប្រថុយ​ហែល​ទឹក​កាត់​ក្រោម​ផ្ទាំង​ទឹកកក​យក្ស នៅ​អង់តាកទិក​

322
ចែករម្លែក

​អត្ត​ព​លិ​ក​ជនជាតិ​អង់គ្លេស ម្នាក់​បានក្លាយ​ជា​ជន​ទី​១​ដែល​ហ៊ាន​ប្រថុយ​ជីវិត​ហែល​ទឹក​កាត់ក្រោម​ផ្ទាំង​ទឹកកក​យក្ស​មួយ​នៅ​តំបន់​អង់តាកទិក ដោយ​ស្លៀក​តែ​ខោខ្លី និង​គ្មាន​ឧបករណ៍អុកស៊ីហ្សែន​។
​ ​
លោក ឡេ​វី​ស ផា​ហ្វ (Lewis Pugh) វ័យ ៥០ ឆ្នាំ​បាន​ហក់​ចូល​ទឹក​ត្រជាក់​ដល់​ឆ្អឹងខ្នង​នៅ​ប៉ូល ខាងត្បូង (South Pole) ដើម្បី​ហែល​កាត់​ក្រោម​ផ្ទាំង​ទឹកកក​ដែល​គ្មាន​អ្នកណា​ហ៊ាន​សាកល្បង ពីមុនមក​។
​ ​
​រូបភាព​គួរឱ្យ​ញាក់សាច់​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​គាត់​ដើរ​លុក​តាម​ច្រក​ពណ៌​ខៀវ​ភ្លឺ នៅ​ពីក្រោម​ផ្ទាំង​ទឹកកក​ដាច់​ដែល​ធំ​បំផុត​នៅលើ​ភពផែនដី​មុនពេល​ហែល​ឆ្លង​ឱ្យ​ផុត​ផ្ទាំង ទឹកកក​នេះ​ដោយ​ជោគជ័យ​។
​ ​
បុរស​ដែល​មកពី​ក្រុង​ភ្លី​ម៉ៅ​ស៍ (Plymouth) តំបន់​ដឺ​វ៉ុ​ន (Devon) រូបនេះ​បាន​ហែល​រយៈពេល ដល់​ទៅ​៨​នាទី​ក្នុង​ទឹក​ដែលមាន​កម្រិត​សីតុណ្ហភាព​លើ​សូន្យ​តែ​បន្តិច​នេះ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែមករា​៕ ប្រែ​សម្រួលៈ​ខុម​