បុរស​ស្រវឹងខួប​ម្នាក់​ព្យាយាម​ធ្វើអត្តឃាត​ជាច្រើន​ដង ទើបបាន​សម្រេច​លើក​នេះ​

439

(​ភ្នំពេញ​) ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវបាន​រង​ការស្តីបន្ទោស​ពី​ប្រព​ន្ឋ រឿង​ផឹក​ស្រវឹង​រាល់ថ្ងៃ ហើយ​ព្យាយាម​ធ្វើអត្តឃាត​ជាច្រើន​ដង​មកហើយ​ដែរ ប៉ុន្តែ​នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ក៏ត្រូវ​បានកូន​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​ជាប់​នឹង​ប្រហោង​ឥដ្ឋ បណ្តាល​ឲ្យ​ស្លាប់ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​លេខ​១៩ ជាន់​ទី​១ ផ្លូវ​បេតុង ក្រុម​១ ភូមិ​មានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​នេះ មានឈ្មោះ ចាន់ វុន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​នៅ​ផ្សារ​ស្ទឹងមានជ័យ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ ដោយមាន​ប្រពន្ធ​ឈ្មោះ ជិន ផាន់​ណាក់ និង​មាន​កូនស្រី​ម្នាក់ ។ កន្លងមក​ប្តី​របស់គាត់​តែងតែ​ផឹកស្រា​ជាប្រចាំ និង​ព្យាយាម​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ជាច្រើនលើក​មកហើយ តែ​មិន​សម្រេច ទើបតែ​ថ្ងៃនេះ​ក៏​ស្លាប់​តែម្តង​។ ជនរងគ្រោះ​ធ្វើអត្តឃាត​ដោយ យក​ខ្សែលួស ទៅ​ចងក ជាប់​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​ជញ្ជាំង​បន្ទប់​ជួល ។​

​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក​៕L ដោយៈ សាវ​រក្ស