បុរស​ស្រីលង្កា​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​មាស​រត់ពន្ធ​ជិត​មួយ​គីឡូក្រាម លាក់​ក្នុង​រន្ធ​គូទ​

778

​ក្រុម​អាជ្ញាធរ​ស្រីលង្កា បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ព្យាយាម​រត់ពន្ធ​មាស​និង​គ្រឿងអលង្ការ​ទម្ងន់​១​គីឡូក្រាម ដោយ​លាក់​ក្នុង​រន្ធ​គូទ​របស់គាត់​។​

​ក្រុមមន្ត្រី​គយ បាន​រកឃើញ​មាស​ទម្ងន់​៩០៤​ក្រាម ដែលមាន​តម្លៃ​២៩.៣៧០​ដុល្លារ​នៅក្នុង​រន្ធ​គូទ​របស់​ជនសង្ស័យ​នេះ​។​

​បុរស​អាយុ​៤៥​ឆ្នាំនេះ បានគ្រោង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ឥណ្ឌា ប៉ុន្តែ ត្រូវបាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា​។​

​មាន​ករណី​ស្រដៀង​គ្នា​នេះ​ជាច្រើន​ករណី​កាលពី​ប៉ុន្មាន​ឆ្នាំនេះ​។​

​ក្រុម​អ្នករត់ពន្ធ​នៅក្នុង​តំបន់ ទិញ​មាស​នៅ​កន្លែង​ផ្សេងៗ​ដូចជា​នៅ​ទីក្រុង​ឌូ​បៃ និង នៅ​សិង្ហ​បុរី ជាទី​ដែល​មាស​មាន​តម្លៃថោក ហើយ​មាស​ទាំងនោះ ត្រូវបាន​គេ​នាំចូល​ប្រទេស​ឥណ្ឌា​ដើម្បី​លក់បាន​ថ្លៃ​ខ្ពស់​៕ ដោយ៖ សុខា

អាជ្ញាធរ​ស្រីលង្កា បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ព្យាយាម​រត់ពន្ធ​មាស​និង​គ្រឿងអលង្ការ​ទម្ងន់​១​គីឡូក្រាម ដោយ​លាក់​ក្នុង​រន្ធ​គូទ​របស់គាត់