បុរសហ្វីលីពីនម្នាក់បានកាប់ប្រពន្ធជាច្រើនកាបិត និងកាប់ផ្តាច់ដៃជើងរបស់នាង ដោយថា នាងជា “បិសាច” ។ នេះគឺជាហេតុផលដែលបុរសអាយុ៤៣ឆ្នាំនេះ បានលើកឡើង បន្ទាប់ពីគាត់បានសម្លាប់ប្រពន្ធរបស់គាត់ដែលបានរស់នៅជាមួយគ្នាអស់១៦ឆ្នាំ។
ពួកអ្នករស់នៅជិតខាងផ្ទះរបស់បុរសនេះ នៅទីក្រុងក្វេហ្សុន ប្រទេសហហ្វីលីពីន បានហៅប៉ូលិសកាលពីថ្ងៃអាទិត្យ ទី១១មីនា បន្ទាប់ពីពួកគេបានឃើញគាត់បោះចោលបំណែកសាកសពរបស់នាងចេញពីផ្ទះរបស់គាត់។
នៅពេលត្រូវបានសួរកាលពីថ្ងៃចន្ទនោះ បុរសឈ្មោះ អ័រលែនដូ អេស្ត្រេរ៉ា (Orlando Estrera) អាយុ៤៣ឆ្នាំនេះបាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “គាត់មិនមានការសោកស្តាយក្នុងការសម្លាប់ប្រពន្ធឈ្មោះ ហ៊ីដេ អាយុ៤៦ឆ្នាំរបស់គាត់ទេ ដោយសារតែនាងជាខោ្មបិសាច គឺ ព្រលឹងបិសាច បានចូលនៅក្នុងខ្លួនរបស់នាង។ នាងពិតជារំខានដល់ខ្ញុំ ព្រោះនាងជាខោ្មចបិសាច។ នាងបានប្រាប់ខ្ញុំថា នាងគឺជាបិសាច”។
លោក គ្វីឡឺម៉ូ អេលីហ្សា មេប៉ូលិសនៅទីក្រុងក្វេហ្សុននិយយថា លោក អ័រលែនដូ នឹងត្រូវបានពិនិត្យដើម្បីឱ្យដឹងអំពីស្ថានភាពស្មារតីរបស់គាត់ ប៉ុន្តែទោះយ៉ាងណាក្តី គាត់បានប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាត៕ ដោយ៖ សុខា