បុរស​ឡាវ​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​នឹង​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​២៩៤​គីឡូក្រាម​នៅ​វៀតណាម​

425
ចែករម្លែក
  • 23
    Shares

​ប៉ូលិស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​បាន​ចាប់ឃុំខ្លួន​បុរស​ឡាវ​ម្នាក់​ហើយ​កំពុង​តាមរក​ចាប់ខ្លួន​អ្នក​ដទៃ​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​នៅ​វៀតណាម​។​

​បុរស​ឡាវ​ឈ្មោះ Vangchueyang Briachear អាយុ​២៥​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ក្នុងព្រៃ​នៅ​ខេត្ត​ហា​ទី​ញ ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​។​

​ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនចំនួន​២៩៤​គីឡូក្រាម​ដែ​មាន​ចំនួន​២៧៨​កញ្ចប់​នៅក្នុង​ថង់​ធំ​ចំនួន​១២​។​

​លោក Vo Tien Nghi មេបញ្ជាការ​ការពារ​ព្រំដែន​ខេត្ត​ហា​ទី​ញ បាន​និយាយថា ” មនុស្ស​ម្នាក់​ទៀត​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​នេះ ។ ប៉ូលិស​កំពុង​តាមរក​​ចាប់​ខ្លួន​គាត់​នៅក្នុង​ព្រៃ​នោះ​”​។​

​បុរស​ឡាវ Vangchueyang Briachear បាន​ប្រាប់​ប៉ូលិស​ថា​គាត់​បាន​ចូល​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ហើយ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​ព្រំដែន​ជាមួយ​ឡាវ​ដើម្បី​រង់ចាំ​ទទួល​គ្រឿងញៀន​ទាំងនោះ​។ គាត់​ត្រូវបាន​ចាប់​បាន​ភ្លាមៗ​បន្ទាប់ពី​គាត់​បានទទួល​គ្រឿងញៀន​ទាំងនោះ​។​

​នៅ​ប្រទេស​វៀតណាម អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពី​បទ​មាន​ឬ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ជាង​៦០០​ក្រាម​ឬ​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនជាង​២,៥​គីឡូក្រាម ប្រឈម​​នឹង​ទោស​ប្រហារជីវិត ៕ដោយ៖សុខា/sn


បុរស​ឡាវ Vangchueyang Briachear ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃអាទិត្យ ជាមួយ​នឹង​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​២៩៤​គីឡូក្រាម​