បុរស​ឡាវ​ម្នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​នៅ​វៀតណាម​ពីបទ​ជួញដូរ​គ្រឿងញៀន​

857
ចែករម្លែក

​តុលាការ​មួយ​នៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​ពុធ ទី​១៦ សីហា បាន​កាត់ទោស​បុរស​ឡា​វ​ម្នាក់ ឱ្យ​ជាប់គុក​អស់​មួយជីវិត​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

​លោក ខាំ ចាញ់ ដាវ​វ៉ូន បុរស​ឡាវ​អាយុ ៣១​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តាន់​សាន់​ញ៉ា​ត កាលពី​ថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ​២០១៣ បន្ទាប់ពី​ក្រុមមន្ត្រី​គយ បាន​រកឃើញ​គ្រឿងញៀន​កូកាអ៊ីន ២,៤ គីឡូក្រាម នៅក្នុង​វ៉ាលិស ដាក់​សម្លៀកបំពាក់​រប​ស់គា​ត់​។​

​លោ ដាវ​វ៉ូន បាន​អះអាងថា មិត្តស្រី​របស់គាត់ ឈ្មោះ ប៉ូ​យ បានប្រគល់​វ៉ាលិស​នេះ មកឱ្យ​គាត់​និង​លុយ​៨០០​ដុល្លារ​សម្រាប់​ការធ្វើដំណើរ​ពី​ឡាវ​ទៅ​ហ្វីលីពីន កាលពី​ខែកញ្ញា ឆ្នាំ​២០១៣​។ នៅពេល​មកដល់​គាត់ ត្រូវបាន​ទទួល​ដោយ​បុរស​អាហ្វ្រិក​ម្នាក់​ដែល​បាន​អះអាងថា​ជា​មិត្ត​របស់​នាង​ប៉ូ​យ និង បាន​យក​វ៉ាលិស​របស់លោក​ដាវ​វ៉ាន់​ទៅ​រក្សាទុក​។​

​បុរស​អាហ្វ្រិក​នោះ បានប្រគល់​វ៉ាលិស​នោះមក​ឱ្យ​លោក​ដាវ​វ៉ូនវិញ មុនពេល​គាត់​ចាកចេញ​ដំណើរ​ទៅ​ប្រទេស​ឡាវ​វិញ ហើយ គាត់​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​កំពុង​ប្តូរ​ជើងហោះហើរ​នៅ​ទីក្រុង​ហូជីមិញ បន្ទាប់ពី​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​២​ថង់​ត្រូវបាន​រកឃើញ​នៅក្នុង​វ៉ាលិស​របស់គាត់​។​

​លោក​ដាវ​វ៉ូនបាន​អះអាងថា គាត់​មិនបាន​ដឹងថា​វ៉ាលិស​របស់គាត់​មាន​គ្រឿងញៀន​នោះទេ​។ ប៉ុន្តែ តុលាការ កាលពី​ថ្ងៃ​ពុធ បាន​ច្រានចោល​ការលើក​ហេតុផល​របស់គាត់​បែបនេះ និង​បានសម្រេច​ថា គាត់​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​បទឧក្រិដ្ឋ​នេះ​៕ ដោយ៖ សុខា

លោក ខាំ ចាញ់ ដាវ​វ៉ូនត្រូវបាន​នាំខ្លួន ដោយ​ប៉ូលិស