បុរស​ឡាវ​៣​នាក់​ត្រូវបាន​ខ្លួន​នៅ​ក្បែរ​ព្រំដែន​វៀតណាម ជាមួយ​នឹង​គ្រឿងញៀន​១០០.០០០​គ្រាប់​

577
ចែករម្លែក

បុរស​ឡាវ​ចំនួន​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ជិត​ព្រំដែន​វៀតណាម​-​ឡាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា​ខណៈ​ដែល​បា​ពួកគេ​ន​កំពុង​លួច​ដឹក​ថ្នាំញៀន​អេក​ស្តា​ស៊ី​(ecstasy ) ​ចំនួន​១០០.០០០​គ្រាប់​ដែល​ពួកគេ​បាន​ទិញ​នៅ​ប្រទេស​ឡាវ​។​

​ក្នុង​ប្រតិបត្តិការ​រួមគ្នា ឆ្មាំ​ការពារ​ព្រំដែន​វៀតណាម​និង​ប៉ូលិស​ឡាវ​បាន​ចាប់ខ្លួន​បុរស​ឡាវ​៣​នាក់​នេះ​នៅ​ចម្ងាយ​មួយ​គីឡូម៉ែត្រ​ពី​ចក្រ​ព្រំដែន​មួយ​នៅ​ខេត្ត​ក្វាង​ទ្រី​ប្រទេស​​វៀតណាម​។​

​បុរស​៣​នាក់​នេះ បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​ទាំងនេះ​នៅ​ប្រទេស​ឡាវ​ហើយ​គ្រោង​នាំ​គ្រឿងញៀន​ទាំងនេះ ចូល​ប្រទេស​វៀតណាម​។​

​ប្រទេស​វៀតណាម​គឺ​ជា​ចំណុចកណ្តាល​នៃ​អំពើ​ជួញដូរ​គ្រឿងញៀន​ពី​តំបន់ត្រីកោណមាស​ដែល​ជា​ចំណុចប្រសព្វ​នៃ​ប្រទេស​ឡាវ ថៃ​និង​មី​យ៉ាន់​ម៉ា​ដែលជា​តំបន់​ផលិត​គ្រឿងញៀន​​ធំ​បំផុត​ទី​២​នៅលើ​ពិភពលោក បន្ទាប់​ពី​តំបន់​អឌ្ឍចន្ទ​មាស​នៅ​អាស៊ី​ខាងត្បូង​៕​ដោយ​៖​សុខា​/sn

បុរស​ឡាវ​៣​នាក់​(​រូប​ស្តាំ​)​ឈរ​ថត​ជាមួយនឹង​កញ្ចប់​ថ្នាំញៀន​អេក​ស្តា​ស៊ី​ដែល​ពួកគេ​គ្រោង​នាំចូល​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៣​ខែ​ឧសភា​ឆ្នាំ​២០១៩