ពិភពលោកមានសង្ឃឹម! អ្នកជំងឺ​ទី​២​​លែងមាន​វីរុស​ហ៊ី​វ​ក្នុង​ខ្លួន បន្ទាប់ពី​ប្តូរ​ខួរឆ្អឹង​

482
ចែករម្លែក
  • 462
    Shares

​វេជ្ជបណ្ឌិត​និយាយថា បុរស​ម្នាក់ ដែលមាន​ផ្ទុក​វីរុស​ហ៊ី​វ​នៅ​ចក្រភព​អង់គ្លេស បាន​ក្លាយជា​មនុស្សពេញវ័យ​ដែល​គេ​ស្គាល់​ជា​លើក​ទី​២ នៅ​ទូទាំង​ពិភពលោក ដែល​លែងមាន​វីរុស​បង្ក​ជា​ជំងឺអេដស៍​នេះ បន្ទាប់ពី​គាត់​បានទទួល​ការប្តូរ​ខួរឆ្អឹងខ្នង​ពី​អ្នក​បរិច្ចាគ​ស៊ាំ​នឹង​វីរុស​ហ៊ី​វ​ម្នាក់​។​

​អស់​រយៈពេល​ជិត​៣​ឆ្នាំ​បន្ទាប់ពី​បានទទួល​កោសិកា​ដើម​នៃ​ខួរឆ្អឹង​ពី​អ្នក​បរិច្ចាគ​ដែលមាន​ហ្សែ​ន​ដ៏​កម្រ​អាច​ទប់​ទល់នឹង​ការឆ្លង​វីរុស​ហ៊ី​វ និង​ជាង ១៨ ខែ​បន្ទាប់ពី​ឈប់​លេបថ្នាំ​ប្រឆាំង​វីរុស​ហ៊ី​វ ការធ្វើ​តេស្ត​ដ៏​រសើប​មួយ​នៅតែ​បង្ហាញថា គ្មាន​ដាន​មេរោគ​ហ៊ី​វ​ពីមុន​របស់​បុរស​ម្នាក់​នេះនោះ​ឡើយ​។​

​លោក រ៉ា​វីន​ដ្រា ហ្គូ​ប​តា (Ravindra Gupta) សាស្ត្រាចារ្យ​និង​ជីវ​វិទូ​វីរុស​ហ៊ី​វ​បាន​និយាយថា “​មិនមាន​វីរុស​នៅ​ទីនោះ ដែល​យើង​អាច​វាស់​បានទេ​។ យើង​មិនអាច​រកឃើញ​អ្វី​ទាំងអស់​”​។​

​លោក​វេជ្ជបណ្ឌិត​បាន​និយាយថា​ករណីនេះ​គឺជា​ភស្តុតាង​នៃ​គំនិត​ដែលថា​អ្នកវិទ្យាសាស្ត្រ​នឹង​អាច​បញ្ចប់​ជំងឺអេដស៍​នៅ​ថ្ងៃ​ណាមួយ​បាន ប៉ុន្តែ​មិនមែន​មានន័យថា​ការព្យាបាល​ជំងឺអេដស៍​ត្រូវបាន​រក​ឃើញ​នោះទេ​។​

​លោក​ហ្គូ​ប​តា​បាន​ពណ៌នា​អ្នកជំងឺ​របស់គាត់​ថា “​ជាសះស្បើយ​តាម​មុខងារ​” និង “​ជាសះស្បើយ​បណ្តោះអាសន្ន​ពី​ជំងឺ​” ប៉ុន្តែ​បាន​ព្រមាន​ថា “​វា​ឆាប់​ពេក​ហើយ​ដែល​និយាយថា​គាត់​បានជា​សះស្បើយ​”​។​

​បុរស​ម្នាក់នេះ​ត្រូវបាន​គេ​ហៅថា “​អ្នកជំងឺ​នៅ​ទីក្រុង​ឡុង​ដ៍​” ដោយហេតុថា​ករណី​រប​ស់​គាត់​គឺ​ស្រដៀង​គ្នា​ទៅនឹង​ករណី​ដំបូង​នៃ​ការព្យាបាល​វីរុស​ហ៊ី​វ​ចំពោះ​ជនជាតិ​អាមេរិក​ឈ្មោះ ធី​ម៉ូ​ធី ប្រោ​ន (Timothy Brown) ដែល​គេ​ស្គាល់​ថា “​អ្នកជំងឺ​នៅ​ទីក្រុង​បែរ​ឡាំង​” នៅពេល​គាត់​ទទួល​ការព្យាបាល​ស្រដៀង​គ្នា​នេះ​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០០៧ ដែល​បាន​លុបបំបាត់​វីរុស​ហ៊ី​វ​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​៣៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​រស់នៅ​ជាមួយ​វីរុស​ហ៊ី​វ