បុរស​អង់គ្លេស​៤នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​តម្លៃ​៦១​លាន​ដុល្លារ​នៅ​អូស្ត្រាលី​

124
ចែករម្លែក

​មនុស្ស​៦ នាក់​រួម​ទាំង​បុរស​ជនជាតិ​អង់គ្លេស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្ការ​ទី​១៣​សីហា​នៅ​ប្រទេស​អូស្ត្រាលី​និង​នៅ​នូវែ​លសេ​ឡង់ ក្នុង​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​។​

​ប៉ូលិស​អូស្ត្រាលី​បាន​និយាយថា​ការបង្ក្រាប​និង​ការចាប់ខ្លួន​នេះ​គឺ​ទាក់ទង​ទៅ​នឹង​ក្រុម​ឧក្រិដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ដែល​បាន​ជួញដូរ​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​​និង​ម្សៅ​ថ្នាំញៀន MDMA ។​

​គ្រឿងញៀន​ដែល​មាន​តម្លៃ​ប្រមាណ​ជា​៩០ លាន​ដុល្លារ​អូស្ត្រាលី​(៦១​លាន​ដុល្លារ​)​នេះ​ត្រូវបាន​ចាប់​រឹបអូស​បាន នៅ​រដ្ឋ​ឃ្វីន​លែ​ន ប្រទេស​អូស្ត្រាលី​។​

​ប៉ូលិស​បាន​បន្ថែម​ថា​គ្រឿងញៀន​ទាំងនេះ អាច​ផលិត​បាន​ថ្នាំញៀន​អេ​ស្តា​ស៊ី​(ecstasy)​ចំនួន​១២ លាន​គ្រាប់​។​

​ប៉ូលិស​នៅ​រដ្ឋ​ឃ្វីន​លែនបាន​និយាយថា វា​ជា​ការបង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​បំផុត​លើក​ទី​៣​នៅ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី​។​

​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​អង់គ្លេស​២​នាក់ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ និង​ស្ត្រី​អូស្ត្រាលី​ម្នាក់​។​បុរស​អង់គ្លេស​២​នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​នូវែល​សេឡ​ង់​កាលពី​សប្តាហ៍​​មុន​បន្ទាប់ពី​ប៉ូលិស​នៅ​ទីនោះ​បាន​ចាប់​គ្រឿងញៀន​មេ​តាំ​ហ្វីតា​មីន​២០០​គីឡូក្រាម​៕​ដោយ​៖​សុខា​/sn

ប៉ូលិស ចាប់​រឹបអូស​បាន​គ្រឿងញៀន​៧៦៦​គីឡូក្រាម នៅ​រដ្ឋ​ឃ្វីន​លែ​ន ប្រទេស​អូស្ត្រាលី​