បុរស​អាយុ​ច្រើន​បំផុត​ក្នុង​លោក ចូល​ចិត្ត​មើល​ទូរទស្សន៍ អាន​កាសែត​និង​បង្អែម​

3859
ចែករម្លែក
  • 22
    Shares

បុរសជប៉ុន លោកតា ម៉ាសាកុ ណូណាកា (Masazo Nonaka )កាលពីថ្ងៃអង្គារទី១០មេសា ត្រូវបានទទួលស្គាល់ថាជាបុរសមានអាយុច្រើនបំផុតនៅក្នុងលោកដោយគិតត្រឹមថ្ងៃ១០មេសា លោកតាមានអាយុ១១២ឆ្នាំ ខណៈគ្រួសារលោកបានបញ្ចេញអោយដឹងថា លោកតាចូលចិត្តបង្អែម ងូតទឹកក្តៅ អានកាសែតនិងមើលរឿងភាគតាមទូរទស្សន៍។

Nonakaដែលបានកើតនៅថ្ងៃ២៥ កក្កដា ឆ្នាំ១៩០៥ បានទទួលវិញ្ញាបនបត្រពីគណៈកម្មាធិការកំណត់ត្រាពិភពលោក Guinness World Recordsនៅគេហដ្ឋានរបស់លោកតានៅកោះហុកកៃដូ។

លោកតា រស់នៅជាមួយគ្រួសារដែលបើកកន្លែងស្ប៉ា ទឹកក្តៅផុសចេញពីក្រោមដី។

យូកូ ណូណាដា ចៅរបស់លោកតា បាននិយាយថា«គាត់ត្រូវការកៅអីរុញដើម្បីធ្វើចលនា តែស្ថិតក្នុងស្មារតីល្អ។គាត់ចូលចិត្តបង្អែម ទាំងរបស់លោកខាងលិចនិងជប៉ុន ជាពិសេសនំខេក។គាត់អានកាសែតរាល់ថ្ងៃនិងងូតទឹកក្តៅផុសចេញពីដី»។

ម៉ាសាកុ ណូណាដា បានរៀបការនៅឆ្នាំ១៩៣១និងមានកូន៥នាក់។បុរសជប៉ុននេះបានទទួលតំណែងបុរសនៅមានជីវិតវ័យចំណាស់បំផុតក្រោយពីលោកបុរសអេស្ប៉ាញម្នាក់បានស្លាប់កាលពីខែកុម្ភៈនៅអាយុ១១៣ឆ្នាំ។

ស្រ្តីជប៉ុនឈ្មោះ ណាប៊ី តាជីម៉ា អាយុ១១៧ឆ្នាំ ត្រូវរំពឹងថានឹងត្រូវបានបញ្ជាក់ថាជាមនុស្សអាយុច្រើនបំផុតក្នុងលោក ដោយជំនួស ជនជាតិចាម៉ៃកាម្នាក់ដែលបានស្លាប់កាលពីខែកញ្ញានៅអាយុ១១៧ឆ្នាំ។

ជប៉ុន ដែលល្បីខាងមនុស្សមានអាយុច្រើនៗ ជាជម្រករបស់អ្នកកាន់តំណែងមនុស្សអាយុវែងបំផុតក្នុងលោក រួមមាន ជីរ៉ូអេមុន គីមូរ៉ា ដែលបានស្លាប់នៅឆ្នាំ២០១៣ក្នុងអាយុ១១៦ឆ្នាំ។បើតាមស្ថិតិរបស់រដ្ឋាភិបាល ប្រទេសនេះមានមនុស្សប្រមាណ៦៨.០០០នាក់ដែលមានអាយុ១០០ឆ្នាំឡើង៕ដោយ៖វាសនា

បុរស វ័យ ជាង ១០០ ឆ្នាំ ដែល គ្រួសារ បើក កន្លែង ងូតទឹក ក្តៅ ផុសពី ដី នៅ ជប៉ុន ខាងជើង អស់ ៤ ជំនាន់ ត្រូវ បាន បញ្ជាក់ថា ជា បុរស អាយុ ច្រើន បំផុត នៅលើ លោក