បុរស​អាយុ​ច្រើន ពេល​មានកូន​អាច​ប៉ះពាល់​ដល់​ទារក​

308

ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ថា អាយុ​របស់​បុរស​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​ទារក ដូចជា​៖ ការ​រលូត​កូន និង​ពិការភាព​ពី​កំណើត​ជាដើម ។​
​ ​
•​ការ​រលូត​កូន​៖
​ការស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញថា ស្ត្រី​ដែលមាន​ផ្ទៃពោះ​ជាមួយ​បុរស​ដែលមាន​វ័យ​ចំណាស់ គឺអាច​មាន ហានិភ័យ​ខ្ពស់ នៃ​ការ​រលូត​កូន ។​
​ ​
•​ជំងឺ Autism:
​ទារក​ដែល​កើត​ពី​បុរស ដែលមាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើងទៅ ហាក់ដូច​ជាមាន​ភាពខុស​ប្រក្រតី ជាង​ទារក ដែល​កើត​ពី​បុរស ដែលមាន​អាយុ​តិចជាង​៣០​ឆ្នាំ ។​
​ ​
•​ពិការភាព​ពី​កំណើត​៖
​ទារក​កើត​ពី​ឪពុក ដែលមាន​វ័យ​ចំណាស់ អាច​ទទួលបាន​ពិការភាព ពី​កំណើត​ដ៏​កម្រ​មួយចំនួន ដូចជា ជំងឺ ដែល​ប៉ះពាល់​ដល់​ការលូតលាស់​របស់ ឆ្អឹង ប៉ុន្តែ​ការ​ប្រឈម​នេះ មាន​កម្រិត​ទាប​តែប៉ុណ្ណោះ ។​
​ ​
•​ភាព​វិកលចរិត​៖
​កុមារ​កើត​ពី​ឪពុក ដែលមាន អាយុ​លើសពី​៥០​ឆ្នាំ​ឡើង ហាក់ដូចជា អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ខួរក្បាល របស់​កុមារ ជាង​កុមារ​ដែល​កើត​ពី​ឪពុក ដែលមាន​អាយុ​តិចជាង​២៥​ឆ្នាំ ។​

•​ការចុះ​ខ្សោយ​នៃ​ខួរក្បាលៈ​
​នៅក្នុង​ការសិក្សា​មួយ នៅក្នុង​ឆ្នាំ​២០០៩ បង្ហាញថា កុមារ​ដែល កើត​លើ​បុរស ដែលមាន​វ័យ​ចំណាស់ មានការ​ធ្វើតេស្ត ដើម្បី​វាស់​ការផ្តោត អារម្មណ៍ ការចងចាំ ការអាន និង​ការ បង្ហាញ​ហេតុផល​នៅ​អាយុ​៧​ឆ្នាំ ថយចុះ ជាង​ធម្មតា ៕ ដោយ​៖ health.com.kh​