បុរស​អាយុ​ជាង​៦០​ឆ្នាំមាន​ជំងឺ​ជាច្រើន​ឆ្នាំ​ធ្វើអត្តឃាត​ដោយ​ចងក​

1081
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​អាយុប្រមាណ​ជាង​៦០​ឆ្នាំ​ម្នាក់​ក្នុង​សភាព​ចងក​សម្លាប់ខ្លួន​នៅ​ច្រក​កាំជណ្ដើរ​។​បុរស​នេះ​ទើបតែ​មក​ជួល​ផ្ទះ​នៅបាន​រយៈ​បី​ថ្ងៃ តែប៉ុណ្ណោះ​។ គេ​ប្រទះឃើញ​សព​នេះ​កាល​ល្ងាច​ថ្ងៃទី​២៩​ខែឧសភា ស្ថិតនៅ​ផ្ទះ​នា​ផ្លូវ​លេខ​១០៧ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។

​សព​ឈ្មោះ ម៉ា ប៊ុ​ណ្ណែ​ល ។​បុរស​នេះ មាន​ជំងឺ​រាំ​រ៉ៃ​ជាច្រើន​ឆ្នាំ​មកហើយ​។​មុនពេល​កើតហេតុ អ្នក​ជួល​ផ្ទះ​ជាមួយ​បាន​ឡើងទៅ​បន្ទប់​របស់ខ្លួន​ក៏​ប្រទះឃើញ​អុំ​ប្រុស​ខាងលើ​បាន​ចងក​សម្លាប់ខ្លួន​នៅ​ច្រក​កាំជណ្ដើរ ។​
​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​នាគ​វ័​ន្ត​៕​មន​